អន្តរជាតិ
បក្សឆ្ពោះទៅមុខ ឈ្នះការបោះឆ្នោតសភាថៃហើយ
15, May 2023 , 1:17 pm        
រូបភាព
គណៈកម្មការរៀបចំការបោះឆ្នោតថៃ នៅថ្ងៃទី១៥ ខែឧសភា បានប្រកាសពីជ័យជម្នះរបស់បក្សឆ្ពោះទៅមុខសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភា បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកបោះឆ្នោត។ បក្សនេះទទួលបានសំឡេងច្រើននាំមុខគេក្នុងចំណោមកៅអីសភា៥០០។

 
បើតាមលោក Ittiporn Boonpracong បក្សឆ្ពោះទៅមុខទទួលបានកៅអី១១២ពីការបោះឆ្នោតតាមមណ្ឌល និង៣៩កៅអីពីការជ្រើសរើសតាមបញ្ជីបក្ស សរុប១៥១កៅអី។ លំដាប់ទី២ បានទៅបក្សភឿថៃ ដែលមានកៅអីសរុប១៤១។ បក្សភូមិចៃថៃ ទទួលបាន៧១កៅអី។ បក្សកម្លាំងប្រជារាស្រ្តទទួលបាន៤០កៅអី។ បក្សថៃរួបរួមជាតិរបស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ឈ្នះ៣៦កៅអី។
 
បើតាមលទ្ធផលដដែល បក្សប្រជាធិបតេយ្យឈ្នះ២៥កៅអី។ បក្ស Chartthaipattana បាន៩កៅអី, បក្ស Prachachat បាន៩កៅអីដែរ។ ឯបក្សThai Sang Chart ឈ្នះ៥កៅអី, បក្ស Pheu Thai Ruam Palang បាន២កៅអី បក្ស Chartpattanakla បាន១កៅអី ដូចគ្នានឹងបក្ស Seriruamthai និងបក្ស Thai Sang Thai ដែរ។
 
លោក Ittiporn បញ្ជាក់ថា​ អ្នកទៅបោះឆ្នោតមាន៧៥,២២ភាគរយដែលជាកំណត់ត្រាមិនធ្លាប់មាន៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com