អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង ទៅត្រួតពិនិត្យស្ថានីយ៍ផ្កាយរណបស៊ើបការណ៍យោធា
17, May 2023 , 9:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះទៅត្រួតពិនិត្យស្ថានីយ៍ផ្កាយរណបយោធាមួយនាថ្ងៃទី១៦ ខែឧសភា ហើយបានជំរុញផែនការបន្ទាប់នៃការបាញ់បង្ហោះផ្កាយរណបជាលើកដំបូងផងដែរ។

 
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងកូនស្រី បានទៅពិនិត្យស្ថានីយ៍បង្ហោះយានអវកាសស៊ើបការណ៍ ហើយបានអនុម័តជំហានបន្ទាប់នៃផែនការបាញ់​បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងរបស់កូរ៉េខាងជើង។
 
យ៉ាងណាមិញ KCNA មិន​បាន​បញ្ជាក់​លម្អិត​​ពីកាលបរិច្ឆេទនៃ​ការ​បាញ់​បង្ហោះនោះទេ។ ក្នុងការចុះត្រួតពិនិត្យនេះ លោក គីម សង្កត់ធ្ងន់ថា ការបាញ់បង្ហោះផ្កាយ​រណប​ឈ្លប​ការណ៍​យោធា​ដោយជោគជ័យ ជាតម្រូវការបន្ទាន់នៃបរិយាកាសសន្តិសុខ​របស់ប្រទេស។
 
កាលពីដើមឆ្នាំនេះ ទីក្រុងព្យុងយ៉ាងបានបញ្ចប់ការសាងសង់ផ្កាយរណបស៊ើបការណ៍ស​ម្ងាត់​យោធា​ដំបូង ស្របពេលលោក គីម បានជំរុញឱ្យការរៀបចំចុងក្រោយ​សម្រាប់​ការ​បាញ់​បង្ហោះ​ឱ្យ​លឿនបំផុត​។
 
38 North ដែលជាគម្រោងឃ្លាំមើលកូរ៉េខាងជើងមានមូលដ្ឋាននៅអាមេរិក ក៏បានបង្ហាញរូបភាព​ផ្កាយ​រណបនាពេលថ្មីៗនេះដែលបង្ហាញពីសកម្មភាពនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae របស់​កូរ៉េ​ខាងជើងដែលបានផ្អាកងារងារជិតកន្លះឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការនៅសល់ច្រើនដែលកូរ៉េខាងជើងត្រូវធ្វើសម្រាប់ការបាញ់បង្ហោះផ្កាយរណបនេះ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com