អន្តរជាតិ
អាម៉េរិកប្រកាសផ្តល់ជំនួយយោធាទៅអ៊ុយក្រែនជាថ្មី ខណៈរុស្ស៊ីប្រកាសដណ្តើមបានក្រុងBahkmut
21, May 2023 , 5:59 pm        
រូបភាព
រូបភាព Press service of
រូបភាព Press service of 'Concord'
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២១ ខែឧសភា បានប្រកាសផ្តល់ជំនួយយោធាជាថ្មីទៅអ៊ុយក្រែន ក្នុងទំហំ ៣៧៥លានដុល្លារ។ ជំនួយយោធានេះ ធ្វើឡើងក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសពីភាពជោគជ័យលើការដណ្តើមយកក្រុង Bahkmut។

 
ជាជ័យជម្នះដ៏សំខាន់មួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២១ ខែឧសភា បានប្រកាសដណ្តើមបានក្រុង Bahkmut ដែលជាក្រុងជីកយកអំបិល ដោយជោគជ័យ។ ទន្ទឹមនេះ លោកពូទីន ក៏បានសាទរយោធារបស់ខ្លួន ចំពោះជោគជ័យមួយនេះផង។ 
 
ក្រោយថ្ងៃរុស្ស៊ីប្រកាសបែបនេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសផ្តល់ជំនួយយោធាជាថ្មីទៅអ៊ុយក្រែន ក្នុងទំហំ ៣៧៥លានដុល្លារ ដោយក្នុងនោះរួមទាំងគ្រាប់រំសេវ និងរថយន្តពាសដែក។ 
 
«យើងមានការគាំទ្រចំពោះអ៊ុយក្រែន ហើយយើងមិនទៅណាឡើយ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណសមភាគីអាម៉េរិក និងសន្យាមិនភ្លេចពីទង្វើរបស់អាម៉េរិកឡើយ។ 
 
ស្របគ្នានេះ លោកហ្សេលេនស្គី ទំនងជាបញ្ជាក់ពីការបាត់បង់ក្រុង Bahkmut ផងដែរ។ បើតាមមេដឹកនាំអ៊ុយក្រែន សម្រាប់ថ្ងៃនេះ ក្រុង Bahkmut មានតែនៅក្នុងបេះដូងប្រជាជនអ៊ុយក្រែនប៉ុណ្ណោះ៕ 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com