ជាតិ
តំបន់មួយ​ចំនួន នឹង​មាន​ភ្លៀងលាយ​ឡំ​នឹង​រន្ទះ
24, May 2023 , 7:59 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ តំបន់​មួយចំនួន នឹង​មាន​ភ្លៀង​លាយ​ឡំ​នឹង​ផ្គរ​ រន្ទះ​ ចាប់ពីថ្ងៃទី២៤-៣០​ ឧសភា។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក។



ការ​ព្យាករ​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី២៣ ឧសភានេះ បង្ហាញ​ថា កម្ពុជា ទទួល​ឥទ្ធិពល​ពី​តំបន់​នៃជ្រលង​សម្ពាធ​ទាប​ពីភាគ​ខាង​លើ​ថៃ ឡាវ និង​វៀតណាម ជាមួយ​នឹង​ខ្យល់​មូ​សុង​និរតីមធ្យម​។ ស្ថាន​ភាព​បែបនេះ ធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ខ្ពង់រាប​ អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិចទៅ​បង្គួរ​ លាយ​ឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់។
 
ចំពោះ តំបន់​មាត់​សមុទ្រ​វិញ អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ លាយ​ឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់​ ដោយ​លើ​ផ្ទៃ​សមុទ្រ​អាច​មាន​​ភ្លៀង​ ខ្យល់​កន្រ្តាក់​ និង​រលក​សមុទ្រ​ខ្ពស់ៗ៕ 
 

Tag:
 អាកាស​ធាតុ
  រន្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com