ជាតិ
គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាបថយចុះ ៦២% ត្រឹមត្រីមាសទី១ ឆ្នាំ២០២៣
24, May 2023 , 7:59 pm        
រូបភាព
ប្រភព៖ ​ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ប្រភព៖ ​ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ដោយ៖ ហឿន សុភ័ក្រ្ត
 
សៀមរាប៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ចាប់ពីថ្ងៃសុក្រទី១៨ ខែវិច្ឆិកាឆ្នាំ២០២២ ដល់ ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប កើតឡើងចំនួន១៨លើក លើ៤៨លើក ថយចុះ៣០លើក គឺថយចុះ ៦២%។

 
យោងតាមរបាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដា្ឋន នគរបាលខេត្តសៀមរាប​ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨លើក លើ៤៨លើកខាងលើ បណ្តាលឱ្យមនុស្សស្លាប់១៥ (ឆ្នាំទៅ៤២នាក់) របួសធ្ងន់ ១១ (ឆ្នាំទៅ ២៣នាក់) និងរបួសស្រាល ៩នាក់ (ឆ្នាំ១៦នាក់)។ ចំណែកការខូចខាតមានរថយន្ត ចំនួន៧ គ្រឿង ម៉ូតូ១៦ គ្រឿង និងកង់ខូចខាត៣គ្រឿង។
 
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុបណ្តាល ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារបើកល្បឿនលឿនចំនួន ៤លើក មិនប្រកាន់ស្តាំចំនួន ២ លើក បត់ខ្វះការប្រុងប្រយ័ត្ន ចំនួន១លើក មិនប្រកាន់ស្ដាំ ស្រវឹងស្រា។ល៕
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com