ជាតិ
កុលាលភាជន៍អាយុកាលជាង៥០០ឆ្នាំ ត្រូវបានស្រង់ចេញពីកោះតាគៀវ និងកោះឫស្សី
03, Jun 2023 , 10:59 pm        
រូបភាព
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
កុលាលភាជន៍ជាច្រើនដែលបានស្រង់ចេញពីភូមិសាស្រ្តចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុត្រូវបានសន្មត់ថា ចេញពីសំពៅដឹកទំនិញជំនួញ នាចន្លោះសតវត្សរ៍ទី១៥ ដល់១៧។
នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
 
កុលាលភាជន៍ជាច្រើនមានពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចាន ឆ្នាំង ជើងក្រាននិងវត្ថុផ្សេងៗជាច្រើនទៀត ត្រូវបានស្រង់ចេញពីបាតសមុទ្រនៅទីតាំងភូមិសាស្រ្តចន្លោះកោះតាគៀវ និងកោះឫស្សី ដែលជាទីតាំងសំពៅជំនួញលិចកាលពី៥០០ឆ្នាំមុន។ 
 

រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 
តាមមន្រ្តីជំនាញរបស់ក្រសួងវប្បធម៌សន្មត់ថាកុលាលភាជន៍ភាគច្រើន ដុតក្នុងកម្ដៅខ្ពស់ មានផ្ទៃរលោង ត្រូវបានផលិតនៅតំបន់ ឡមេណាំណយនិងឡស្រីសជនាល័យ ប្រទេសសិង្ហបុរី និងសុខោទ័យ ប្រទេសថៃ។ ចំណែកឯកុលាលភាជន៍បែបប្រពៃណី គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា ប្រទេសថៃ។
 
បច្ចុប្បន្នកុលាលភាជន៍ទាំងនោះត្រូវបានក្រសួងវប្បធម៌យកមករក្សាទុក និងស្នើឱ្យគណៈកម្មការជាតិសន្តិសុខលំហសមុទ្រការការពារតំបន់សំពៅលិចដោយបោះផ្ទាំងសញ្ញាសម្គាល់តំបន់អភិរក្សបេតិកភណ្ឌក្រោមទឹកក្នុងភូមិសាស្ត្រសំពៅលិចនោះផងដែរ៕
 

រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 

Tag:
 កុលាលភាជន៍
 កោះតាគៀវ
 កោះឫស្សី
© រក្សាសិទ្ធិដោយ thmeythmey.com