ជាតិ
សង្គមជាតិ
ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រារព្ធបុណ្យផ្កាប្រាក់ ដើម្បីបន្តសង្គ្រោះជីវិតកុមារ នៅមន្ទីរពេទ្យកុមារអង្គរ
04, Jun 2023 , 6:04 pm        
រូបភាព
សៀមរាប៖ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៣មក ព្រះសង្ឃ ពុទ្ធបរិស័ទ បណ្ដាស្ថាប័ន ក្រុមហ៊ុននានា និងបុគ្គលិកមន្ទីរពេទ្យ តែងប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរៃអង្គាសថវិកា ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប ដែលផ្តល់សេវាថែទាំ និងព្យាបាលដល់កុមារកម្ពុជា។ ពិធីបុណ្យផ្កាប្រាក់ ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនានេះ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ហើយឆ្នាំនេះ គឺជាឆ្នាំទី១០នៃការរៀបចំបុណ្យផ្កាប្រាក់នេះ។

 
សាធារណជន ក៏អាចចូលរួមបរិច្ចាគបច្ច័យផងដែរ ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា។ សប្បុរសជនអាចបរិច្ចាកតាម ធនាគារ វីង ខេមបូឌា ឬភ្នាក់ងារ វីង ដែលមានលេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ), ធនាគារ អេប៊ីអេ (ABA) 000 320 555, ធនាគារ អេស៊ីលីដា (ACLEDA) 0100 0105 6968 28, ធនាគារ ហត្ថា (HATTHA) 168 000 384 857 និង ធនាគារ ស្ថាបនា (Sathapana) 07808082834100102 ឬបរិច្ចាគដោយផ្ទាល់ នៅទីកន្លែងប្រារព្ធពិធីបុណ្យ៕













Tag:
 (កុមារ
  បុណ្យផ្កាប្រាក់)
© រក្សាសិទ្ធិដោយ thmeythmey.com