កីឡាអន្តរជាតិ
អន្តរជាតិ
Kane និងកីឡាករ៤រូបទៀត ស្ថិតនៅក្នុងគោលដៅរបស់ Real Madrid ដើម្បីជំនួស Benzema
05, Jun 2023 , 8:59 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ស្ថិតនៅក្នុងគោលដៅរបស់ក្លិបអធិរាជ ស Real Madrid ក្នុងយកមកជំនួសតំណែងខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema នារដូវកាលក្រោយនេះ។



Benzema បានចាកចេញពី Real Madrid ក្រោយរួបរស់អស់រយៈពេល១៤ឆ្នាំ បន្ទាប់ពីផ្ទេរពីក្លិប Lyon កាលពីឆ្នាំ២០០៩។ មុនចាកចេញពី Real Madrid នេះ Benzema រកបាន១គ្រាប់ឱ្យក្រុមតាមស្មើ ជាមួយក្រុម​ Athletic Bilbao ក្នុងលទ្ធផល១-១ នាទឹកដី Santiago Bernabeu នៅថ្ងៃទី៥ មិថុនា។
 
ក្រោយការចាកចេញនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយថា Benzema នឹងទៅចូលរួមជាមួយក្លិបណាដែរ។ ប៉ុន្តែតាមរយៈអ្នកកាសែតកីឡាល្បីមួយរូប ដែលមានសញ្ជាតិអ៊ីតាលី Fabrizio Romano ដែលបានសរសេរលើហ្វេសប៊ុកផ្លូវការខ្លួនថា Benzema នឹងចូលរួមជាមួយក្លិប Al Ittihad របស់លីគអារ៉ាប់ប៊ីសាអូឌីត ជាមួយនឹងតម្លៃខ្លួន ក្នុងកិច្ចសន្យា ២០០លានផោន រួមនឹងអត្ថប្រយោជន៍ផ្សេងទៀត។
 
ចំពោះការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះ ក្លិប Real Madrid ក៏កំពុងចន្លោះប្រហោងតំបន់ប្រយុទ្ធផងដែរ។ សម្រាប់តំបន់ប្រយុទ្ធនេះ ត្រូវបានគេមើលឃើញ Real Madrid នឹងប្រមាញ់យកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane មកជំនួស Benzema ។ Kane ស៊ុតបញ្ចូលបាន២៨០គ្រាប់ ក្នុងការបង្ហាញខ្លួន៤៣៥ប្រកួត ឱ្យក្រុម Spur ។
 
បើតាមការចុះផ្សាយរបស់ BBC ក្រៅពី Kane ក្លិបអធិរាជ ស មួយនេះ ក៏ដាក់គោលដៅយកខ្សែប្រយុទ្ធ  Victor Osimhen, ខ្សែប្រយុទ្ធLautaro Martinez ពីInter , Kai Havertz ពី Chelsea និង Dusan Vlahovic ពីJuventus ។​ បច្ចុប្បន្ន Real ក៏កំពុងទាក់ទងជាមួយក្លិប Dortmund ដើម្បីនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham មកចូលរួមជាមួយក្រុមផងដែរ។
 
ក្រៅពី Benzema ក៏មានកីឡាករផ្សេងទៀត ដូចជា Eden Hazard, Marco Arsensio និង Mariano Diaz ក៏នឹងត្រូវចាកចេញពីក្លិប Real នារដូវក្តៅខាងមុខនេះដែរ ក្នុងរង្វង់តម្លៃខ្លួន ជាង៧០លានអឺរ៉ូ។ នេះបើតាម BBC។  
ក្នុងវ័យ៣៥ឆ្នាំ Benzema បានទទួលពានរង្វាន់ Ballon d’Or ផងដែរ កាលពីឆ្នាំ២០២២ ។ Benzema ធ្លាប់ជួយ Real ឈ្នះពានរង្វាន់ Lali ga ៤លើក និង Champion League ៥លើក៕
 

Tag:
 Kane
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com