កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម៖ អត្តពលិកកម្ពុជា ៣រូប សម្រេចបានមេដាយប្រាក់១ និងសំរឹទ្ធ២គ្រឿងទៀត
06, Jun 2023 , 12:13 pm        
រូបភាព
កីឡាករ កីឡាការិនីប៉ារ៉ាអត្តពលកម្ម៤រូប សម្រេចបានមេដាយប្រាក់១ និងមេដាយសំរឹទ្ធ៣គ្រឿង សម្រាប់កម្ពុជា លើប្រភេទវិញ្ញាសាផ្សេងគ្នា នាព្រឹកថ្ងៃទី៦ មិថុនា នៅពហុកីឡដ្ឋានមរតកតេជោ។

 
អត្តពលិកសម្រេចបានមេដាយទាំងនោះ រួមមាន៖ កីឡាការិនីប៉ារ៉ាអត្តពលកម្ម ស៊ុន ស្រីមុំ ទទួលមេដាយប្រាក់វិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ T12។ 
 
ចំណែកកីឡាករ បុង ហុង សម្រេចបានមេដាយសំរឹទ្ធលើកដំបូង លើវិញ្ញាសាលោតបណ្ដាក់៣តង់ T47។ កីឡាករ យ៉ា ថុលរ៉ាដែត ឈ្នះមេដាយសំរឹទ្ធ លើប្រភេទកីឡារត់បណ្ដាក់ វិញ្ញាសា T 46។

Tag:
 អត្តពលិក
  ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com