ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បានគ្រឿងញៀនជាង៣៧គីឡូក្រាម និងសារធាតុផ្សេងទៀតជាង១៦៦គីឡូក្រាម
07, Jun 2023 , 4:55 pm        
រូបភាព
គ្រឿងញៀនជាង៣៧គីឡូក្រាម និងសារធាតុមិនទាន់ច្បាស់ជាង១៦៦គីឡូក្រាម ដែលសមត្ថកិច្ចចាប់បាន
គ្រឿងញៀនជាង៣៧គីឡូក្រាម និងសារធាតុមិនទាន់ច្បាស់ជាង១៦៦គីឡូក្រាម ដែលសមត្ថកិច្ចចាប់បាន
កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំង២ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ដោយចាប់បានជនសង្ស័យ២នាក់ ជាមួយគ្រឿងញៀនជាង៣៧គីឡូក្រាម និងសារធាតុផ្សេងទៀតជាង១៦៦គីឡូក្រាម។ សមត្ថកិច្ច មិនពិនិត្យឃើញច្បាស់លាស់ឡើយថា សារធាតុជាង១៦៦គីឡូក្រាមនោះ ជាសារធាតុអ្វី។

 
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ ធ្វើឡើងតាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ តែទើបត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ មិថុនា។ ប្រតិបត្តិការនេះ មានការបញ្ជាពីក្រោយ ដោយលោកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ 
 
ទីតាំងទាំង២ ដែលកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបករណីគ្រឿងញៀនេះ គឺស្ថិតក្នុងបុរី១កន្លែង ក្នុងភូមិបឹងឈូក និងស្ថិតក្នុងផ្ទះ១កន្លែង ក្នុងភូមិទ្រុងមាន់។ ចំណែកជនសង្ស័យទាំង២នាក់ គឺបុរសខ្មែរម្នាក់​ និងបុរសចិនម្នាក់។ 
 
អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា៖«បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធី»៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com