កីឡាអន្តរជាតិ
អន្តរជាតិ
Man City លើកពាន UCL លើកដំបូងក្នុងប្រវត្តិសាស្ត្រ និងជាក្រុមអង់គ្លេសទីពីរ ឈ្នះពាន៣ ក្នុងមួយរដូវកាល
11, Jun 2023 , 11:10 am        
រូបភាព
ក្រុម Manchester City ក្លាយជាក្រុមជើងឯកតំបន់អឺរ៉ុប UEFA Champions League ក្រោយប្រកួតយកឈ្នះលើក្រុមជើងខ្លាំងមកពីអ៊ីតាលី Inter Milan ដោយលទ្ធផល ១-០ នាការប្រកួតនាទីកីឡដ្ឋាន Ataturk Olympic នាប្រទេសតួកគីថ្ងៃទី១០ ខែមិថុនា។ Man City ក្លាយជាក្រុមអង់គ្លេសទី២ ប្រចាំអង់គ្លេសដែលឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។

គ្រាប់បាល់ជ័យជម្នះរបស់ Man City រកបានដោយកីឡាករខ្សែបម្រើ Rodrigo នៅនាទី៦៨ ដែលធ្វើឱ្យវាសនាក្រុម Man City ដែលដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់អឺរ៉ុបលើកដំបូងបំផុត និងក្រសោបពានរង្វាន់ធំមួយនេះពីដៃក្រុមម្ចាស់ជើងឯក ៣សម័យកាល Inter Milan។ 
 
Inter នាការប្រកួតចុងវគ្គ ពួកគេហៀបនឹងរកបានគ្រាប់បាល់តាមស្មើដែលហៀបនឹងធ្វើឱ្យក្រុម Man City ជួបការលំបាកក្នុងការប្រជែងទល់នឹងពួកគេ ដោយការតែតបាល់សំដៅទីពីសំណាក់ Romelu Lukaku ប៉ុន្តែគ្រាប់បាល់នោះត្រូវបានសង្គ្រោះដោយអ្នកចាំទី Ederson។ 
  


ក្លាយជាក្រុមអង់គ្លេសទី២ ដែលឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល Man City គ្រង់ជើងឯកពានរង្វាន់ Premier League មុនពេលសម្រេចបានពាន Champions League។ Man City ជាក្រុមលើកពាន ៣ ក្នុងមួយរដូវកាល បន្ទាប់ពីក្រុម Manchester United កាលពីឆ្នាំ ១៩៩៩ ដែលឈ្នះពាននេះ ៣ ដូចគ្នា។
 
សម្រាប់លោក Pep Guardiola ពានរង្វាន់ Champions League ជាពានរង្វាន់ទី៣ ប្រចាំអាជីពជាគ្រូបង្វឹករបស់លោក ហើយក៏ជាពានរង្វាន់ទី១២ ដែលលោកបានចូលដឹកនាំក្រុម Man City។
  


ក្រោយទទួលបានជ័យជម្នះកីឡាខ្សែបម្រើ Rodrigo ដែលរកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមបានបង្ហាញចំណាប់អារម្មណ៍ខ្លួនថា ៖«ពិតជារំភើបខ្លាំង ក្តីស្រមៃក្លាយជាការពិត អ្នកគ្រប់គ្នានៅទីនេះបានរង់ចាំពេលវេលាមួយនេះ ខ្ញុំមិនដឹងឡើយថាវារយៈពេលប៉ុន្មានឡើយ ពួកគេស័ក្កសមតែទទួលបាន យើងសមតែទទួលបានបែបនេះ។»៕
 

Tag:
 Manchester City
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com