កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ គ្រូ Inter មានមោទកភាពចំពោះក្រុម បើទោះចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ
11, Jun 2023 , 12:09 pm        
រូបភាព
អ្នកចាត់ការក្រុម Inter Milan លោក Simone Inzaghi បានបង្ហាញចំណាប់អារម្មណ៍ចំពោះកូនក្រុមថាលោកមានមោទកភាព នូវអ្វីដែលក្រុមបានបង្ហាញក្នុងការប្រកួតទល់ Manchester City បើទោះបីជាលទ្ធផលចាញ់ដោយលទ្ធផល ១-០ ក្តី នាថ្ងៃទី១០ ខែមិថុនា។

ក្រុមដឹកនាំដោយលោក Inzaghi រងបរាជ័យលទ្ធផល ១-០​ ដែលជាគ្រាប់បាល់ស៊ុតពីសំណាក់ Rodrigo នៅនាទី៦៨។ ប៉ុន្តែគ្រូបង្វឹកវ័យ ៤៧ឆ្នាំ មិនបានបន្ទោសកូនក្រុមចំពោះការបរាជ័យឡើយ។ Inter Milan ឆ្លងកាត់រដូវកាលដ៏តានតឹងរបស់ខ្លួន តែយ៉ាងណាពួកគេនៅតែអាចសម្រេចបានពានរង្វាន់ចំនួន ២ ក្នុងនោះរួមមាន Italian Cup និង Italian Super Cup។
 
នាសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Inzaghi បាននិយាយប្រាប់ទូរទស្សន៍ Sky Sports Italia ថាកូនក្រុមលោកបានបង្ហាញភាពអស្ចារ្យទៅកាន់ពិភពលោក។
 
«នារាត្រីដូចនេះ ខ្ញុំមិនអាចមើលឃើញតែកីឡាករតែម្នាក់ប៉ុណ្ណោះដែលបានលេងនៅក្នុងទីលានដ័ពិសេសមួយនោះ ខ្ញុំបាននិយាយថាកាលពីម្សិលមិញថា ខ្ញុំមិនអាចផ្លាស់ប្តូរកីឡាកររបស់ខ្ញុំ ឬក៏នរណាម្នាក់ទេ ហើយយប់នេះពួកគេបានធ្វើឱ្យពិភពលោកបានឃើញពីភាពអស្ចារ្យរបស់ពួកគេ។ ព្រោះហេតុអីពួកគេបង្ហាញទៅកាន់ពិភពលោកនៅអ្វីដែលយើងបានយល់ដឹងពី Man City ដែលជាក្រុមគ្រប់គ្នាដឹងថាជាក្រុមខ្លាំងមួយ។»។ លោក Inzaghi បាននិយាយបែបនេះ។
 
យ៉ាងណាក្រោយរងបរាជ័យលោក ​Inzaghi បានជួបប្រទះការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្រុមនៅលើបណ្តាញសង្គម។
ក្រុម Inter Milan ខកខានការឈ្នះពានរង្វាន់លើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១៣ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៩-១០ ក្រោយបរាជ័យ៕
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com