ជាតិ
ពលរដ្ឋសហគមន៍កំពង់ភ្លុក នឹងរៀបចំពិធីបុណ្យសមុទ្រទឹកសាប២ថ្ងៃ
12, Jun 2023 , 7:59 am        
រូបភាព
សកម្មភាពពលរដ្ឋដង្ហែតុក្កតា សាកល្បង ក្នុងសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប។
សកម្មភាពពលរដ្ឋដង្ហែតុក្កតា សាកល្បង ក្នុងសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប។
សៀមរាប៖ អង្គការមូលនិធិទំពាំងស្នងឫស្សី និងពលរដ្ឋសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន នៅថ្ងៃទី១៧ និង១៨ ខែមិថុនានេះ។ ព្រឹត្តិការណ៍នេះ ជាពិធីមួយដែលរួមបញ្ចូលនូវពិធីបុណ្យប្រពៃណីអ្នកភូមិ«បុណ្យឆ្លងសាលាឆទាន ឆ្លងស្ពានមាត់ទន្លេ» ទៅជាព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន។

 
លើសពីការជួបជុំ និងបង្កភាពសប្បាយរីករាយ ពិធីនេះក៏ដើម្បីអបអរ ទិវាបរិស្ថានពិភពលោក។ កម្មវិធីនេះ សាធារណជនទាំងអស់អាចចូលរួមបានដោយសេរី នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 
 
ព័ត៌មានពិស្ដារសូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី ជាមួយលោក ស៊ា សុផល ប្រធានអង្គការ អង្គការមូលនិធិទំពាំងស្នងឫស្សី ដូចខាងក្រោម៖ 
 

Tag:
 ThmeyThmey
  កំពង់ភ្លុក
  សៀមរាប
  បុណ្យបឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com