សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារ UBS បានទិញយកធនាគារ Credit Suisse ដែលជាដៃគូប្រជែងខ្លួនដ៏ធំ នៅស្វីស
13, Jun 2023 , 10:46 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ធនាគារ UBS ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បង្អស់​របស់​ស្វីស បានប្រកាសថា ខ្លួនបានបញ្ចប់ការទិញយកក្រុមហ៊ុន Credit Suisse ដែលជាធនាគារ​ធំ​ជាង​គេ​ទី​ពីរ​របស់​ស្វីស​ និង​ជា​គូ​ប្រជែង​របស់​ខ្លួន។ នេះគឺជាការច្របាច់បញ្ចូលគ្នារវាងធនាគារធំ ២ គិតចាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ។

 
ធនាគារ UBS (ស្វីស) បានប្រកាសព័ត៌មាននេះ នៅក្នុងលិខិតមួយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១២ ខែមិថុនា ពីភាពជោគជ័យនៃការទិញបានក្រុមហ៊ុន Credit Suisse។ ការណ៍នេះបានធ្វើឱ្យធនាគារ Credit Suisse បញ្ចប់នូវការឈរជើងដោយឯករាជ្យរបស់ខ្លួន ត្រឹមរយៈពេល ១៦៧ឆ្នាំ ។
 
កាលសប្តាហ៍មុន ធនាគារ UBS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស្វីស​ ដោយបានយល់ព្រមទទួលការខាតបង់ចំនួន ៩ពាន់លានហ្វ្រង់ស្វីស (១០ ពាន់លានដុល្លារ) ដើម្បីសង្គ្រោះធនាគារ Credit Suisse ធ្វើឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ស្វីសមាន​ស្ថិរភាព។ 
 
UBS មិនមានពេលវេលាច្រើន ដើម្បីវាយតម្លៃកិច្ចព្រមព្រៀងឡើយ ស្របពេល Credit Suisse មានទ្រព្យសម្បត្តិជាច្រើនដែលពិបាកវាយតម្លៃ។ បច្ចុប្បន្ន UBS នឹងមានសិទ្ធិចូលប្រើប្រាស់សៀវភៅ អតិថិជន និងប្រាក់កម្ចីទាំងអស់របស់ Credit Suisse ។ ដំណើរការបង្រួបបង្រួមត្រូវបានវិនិច្ឆ័យថាមានភាពស្មុគ្រស្មាញ នឹងអាចចំណាយប្រាក់ដល់បុគ្គលិករាប់ពាន់នាក់។
 
កាលពីខែមីនា UBS បានយល់ព្រមកាន់កាប់ Credit Suisse ក្នុងតម្លៃជាង ៣ពាន់លានដុល្លារ តាមរយៈការរៀបចំសង្គ្រោះបន្ទាន់ដោយរដ្ឋាភិបាលស្វីស។ បន្ទាប់មក Credit Suisse បានធ្លាក់ចូលទៅក្នុងវិបត្តិទំនុកចិត្តរបស់អតិថិជន ដែលបានដកប្រាក់យ៉ាងច្រើនពីធនាគារនេះ។ ការកាន់កាប់ Credit Suisse នឹងជួយ UBS រកប្រាក់ចំណេញរាប់សិបពាន់លានដុល្លារ។
 
ធនាគារ UBS បានអះអាងថា ខ្លួននឹងកាត់បន្ថយហានិភ័យនៅក្នុងផ្នែកធនាគារវិនិយោគ ហើយនឹងរបៀបគ្រប់គ្រងបុគ្គលិកនៅក្នុងធនាគារ Credit Suisse ដែលធ្វើការជាមួយអតិថិជន។ ជាពិសេស UBS នឹងអនុវត្តបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ចំពោះប្រាក់កម្ចី និងអតិថិជនមួយចំនួន។ 
 
ក្នុងនាមជាប្រធានធនាគារក្រោយការច្របាច់បញ្ចូលគ្នា នាយកប្រតិបត្តិ UBS លោក Sergio Ermotti បានលើកឡើងពីបញ្ហាប្រឈម ចំពោះកិច្ចការដែលមានផ្នែកត្រួតស៊ីគ្នាជាច្រើន ហើយត្រូវសម្រេចចិត្តថា តើសកម្មភាពណាមួយដែលត្រូវលុបបំបាត់។  លោក Ermotti បាននិយាយថា ៖ « ដោយសារតែធនាគារទាំងពីរមានការអត់ឱនចំពោះហានិភ័យខុសៗគ្នា UBS ប្រហែលជាមិនអាចគ្រប់គ្រងអតិថិជនទាំងអស់របស់ Credit Suisse បានទេ ហើយនិយោជិតនឹងត្រូវបានវាយតម្លៃតាមរយៈបុគ្គលិកលក្ខណៈឱ្យស្របតាម UBS »។
 
ជារួមធនាគារ UBS មិនទាន់សម្រេចចិត្តអំពីអនាគតនៃអាជីវកម្មស្វីសរបស់ Credit Suisse នៅឡើយទេ។ UBS បាននិយាយថា ខ្លួននឹងធ្វើការសម្រេចចិត្តនៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ៕
 
 

Tag:
 Credit Suisse
  UBS
  ស្វីស
  ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com