ជាតិ
សេដ្ឋកិច្ច
ភ្នំពេញ មានរោងចក្រជាង៩ពាន់កន្លែងដែលមានប្រាក់ឈ្នួលកម្មករ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ
14, Jun 2023 , 3:11 pm        
រូបភាព
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ​
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ​
រាជធានីភ្នំពេញមានរោងចក្រសហគ្រាសចំនួន៩ ៣១៤កន្លែង ដែលមានកម្មករប្រមាណ១,៦លាននាក់បម្រើការងារនៅតាមរោងចក្រទាំងនោះ។ បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈការងារ រោងចក្រទាំងជាង៩ពាន់កន្លែងនោះ បានបង្កើតប្រាក់ឈ្មួលដល់កម្មករបាន​២ពាន់លានដុលា្លរក្នុងមួយឆ្នាំ។​

 
នាពិធីសំណេះសំណាលកម្មករ កម្មការិនី​ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៣មិថុនា​ លោក អ៊ិត សំហេង បានបញ្ជាក់ថា ក្នុងចំណោមរោងចក្រទាំងជាង៩ពាន់កន្លែងនេះ គឺមានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ចំនួន៧២៧កន្លែង ដែលមានកម្មករនិយោជិក៣៤ម៉ឺននាក់ និងមានប្រាក់ឈ្មួលជាមធ្យម​១,១ពាន់ដុល្លារក្នុងមួយឆ្នាំ។​
 
រដ្ឋមន្ត្រីក្រសួងការងារបន្តរៀបរាប់ថា ចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរនៅទូទាំងប្រទេសបានកើនដល់​ ១ ៣២៦កន្លែង មានកម្មករប្រមាណ៨៤ម៉ឺននាក់ រីឯតម្លៃនៃការនាំចេញមានរហូតដល់ ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរទាំងនោះ ភាគច្រើនគឺផលិតផលិតផលធ្វើដំណើរ កាបូប ដេរស្បែកជើង ​និងសម្លៀកបំពាក់ សម្រាប់នាំទៅទីផ្សារសហគមន៍​អឺរ៉ុប សហរដ្ឋអាម៉េរិក កាណាដា និងជប៉ុន​ ជាដើម៕ 
 
 
 

Tag:
 រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com