កីឡាជាតិ
ជាតិ
លោក អាំង សិរីពិសិដ្ឋ៖ លីគបាល់ទះក្នុងសាលកម្ពុជា នឹងមាននៅចុងឆ្នាំ២០២៣
15, Jun 2023 , 9:29 am        
រូបភាព
លោក អាំង សិរីពិសិដ្ឋ ក្នុងពេលផ្តល់បទសម្ភាសអំពីការលេងបាល់ខុសបច្ចេកទេសនាពេលកន្លងទៅ។
លោក អាំង សិរីពិសិដ្ឋ ក្នុងពេលផ្តល់បទសម្ភាសអំពីការលេងបាល់ខុសបច្ចេកទេសនាពេលកន្លងទៅ។
ដោយ:
ពានរង្វាន់លីគបាល់ទះបុរសក្នុងសាលកម្ពុជា នឹងចាប់ផ្តើមបើកដំណើរការនៅចុងឆ្នាំ២០២៣នេះហើយ។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា VFC ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៤ ខែមិថុនានេះ បន្ទាប់ពីលោកធ្លាប់បង្ហើបប្រាប់អ្នកសារព័ត៌មានកាលពីអំឡុងស៊ីហ្គេមលើកទី៣២ អំពីគម្រោងការបង្កើតលីគបាល់ទះនៅកម្ពុជា។

 
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ស៊ីហ្គេមលើកទី៣២ ក្រោយបរាជ័យក្រោមថ្វីដៃម្ចាស់មេដាយមាស ឥណ្ឌូណេស៊ី។ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជានឹងបង្កើតលីគកំពូលបាល់ទះសម្រាប់បណ្តុះធនធានកីឡាករមានសមត្ថភាព ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡាក្រោយៗទៀត។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«នៅចុងឆ្នាំ២០២៣ នេះយើងនឹងបង្កើតពានរង្វាន់លីគកីឡាបាល់ទះ តេជោលីគ»។ ទន្ទឹមនឹងវិស័យបាល់ទះនៅកម្ពុជាកំពុងដើរទៅមុខនេះដែរ មន្រ្តីសហព័ន្ធក៏មានកង្វល់ចំពោះអ្នកលេងបាល់ទះក្រៅផ្លូវការដែលជាកត្តាមួយនាំឱ្យវិស័យបាល់ទះនៅកម្ពុជា ធ្លាក់អន់ថយវិញផងដែរ។


 
«យើងកំពុងរង់ចាំច្បាប់កីឡាដាក់ចេញសិន និងយើងមានតែអញ្ជើញម្ចាស់តារាងមកអប់រំណែនាំ ហើយនូវពេលដែលច្បាប់បានចេញហើយយើងនឹងមានការបពិន័យផ្សេងៗ»។ នេះជាការបន្ថែមរបស់អគ្គលេខាធិការ VFC ក្រោយលោកមើលឃើញថា ការលេងចាប់បាល់បោករបស់អ្នកលេងមួយចំនួនធំ នៅតែបន្តដែលធ្វើឱ្យខូចសណ្តាប់ធ្នាក់វិស័យកីឡាបាល់ទះនៅកម្ពុជា។
 
គួរំឮកផងដែរថា ចំពោះបញ្ហាការលេងបាល់ក្រៅផ្លូវការខុសបច្ចេកទេស(ចាប់បាល់បោក,លេងខុសលក្ខន្តិកៈ) បានស្ងប់ស្ងាត់មួយរយៈពេលបន្ទាប់ពីសហព័ន្ធណែនាំ និងអប់រំតាមវិជ្ជាជីវៈ។ យ៉ាងណាមួយរយៈពេលនេះការលេងបាល់ទះក្រៅផ្លូវការកំពុងរះឡើងវិញលើករណីលេងចាប់បាល់បោក ចាប់ជាប់យូរៗ លេងម្រាម៥ បោក, ទ្របាល់ លើកបាល់រលាក់ ដែលជាការបង្កើតទ្រង់ទ្រាយគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com