កីឡាជាតិ
ជាតិ
E-Sports៖ អបអរក្រុម Burn X Flash របស់កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ MSC 2023
15, Jun 2023 , 4:42 pm        
រូបភាព
Burn X Flash ទទួលជោគជ័យ លើក្រុម RSG
Burn X Flash ទទួលជោគជ័យ លើក្រុម RSG
ក្រុម Burn X Flash របស់កម្ពុជា បានយកឈ្នះ លើក្រុម RSG របស់សិង្ហបុរី ទាំង៣វគ្គ ដោយក្រុមភ្ញៀវ មិនអាចវាយបកបាន នៅក្នុងព្រឹត្តិការណ៍ MSC 2023 នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅអ៊ីអន ៣។ Burn X Flash គឺជាក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ដំបូងបង្អស់ លើវិញ្ញាសា Mobile Legend Bang Bang ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ MSC រដូវកាលទី៥។



ក្នុងវគ្គទី១ RSG  Slate Singapore (RSG) នាទី១ និងទី២ បានដាក់សម្ពាធយ៉ាងខ្លាំងដល់ក្រុម Burn X Flash របស់កម្ពុជា ដោយសម្លាប់សត្វព្រៃខាងក្រុមកម្ពុជា និងរកបាន Gold នាំមុខជាង ១K។ ដោយឡែក ចូលមកដល់នាទី៥ Burn X Flash នៅបាននាំគ្នា ដាក់សម្ពាធនៅផ្លូវ ខាងក្រោម (Gold Land)។ បន្ទាប់ពីដាក់សម្ពាធ បានជោគជ័យជាច្រើនលើកនៅ Gold Land សមាជិក Burn X Flash ម្នាក់នៅ Experience Land បានលួចយក Turret បានដល់២។


 
Burn X Flash ទទួលបាន Lord ចំនួន២លើក ដែលជាហេតុជួយឲ្យក្រុមមានប្រៀបកាន់តែច្រើនលើក្រុមភ្ញៀវ RSG។ នៅនាទី១៤ Burn X Flash បានវាយដាច់បន្ទាយក្រុមភ្ញៀវ ជាមួយនិង Lord ទី២។ ចប់វគ្គទី១ Burn X Flash ឈ្នះ RSG ត្រឹម ១៤:២១ នាទី ដោយរកបាន ១៤Kills ចំណែក RSG បាន ៨Kills។
 
ចូលមកដល់វគ្គទី២ នៅនាទីដំបូង RSG បានដាក់សម្ពាធ ទៅលើ Burn X Flash ម្ដងទៀត ប៉ុន្ដែអ្វី ដែលខុសពីវគ្គទី១នោះ គឺ RSG ស្ទើអាចយកជ័យជម្នះបាន ដោយទទួលបាន Lord ទី២ និងទី៣ រួចវាយដល់ Turret ធំរបស់ Burn។ បន្ទាប់ ពីបរាជ័យ ក្នុងការវាយបក Burn X Flash ក្រុម RSG មិនអាចត្រឡប់ការពារផ្ទះខ្លួន បានទេ រួចក៏ត្រូវបាន ក្រុមម្ចាស់ផ្ទះ វាយដាច់ Turret ធំ និងយកជ័យជម្នះ វគ្គទី២ នៅនាទី១៩ ដោយក្រុមទាំង២ ទទួលបាន ១៦Kills ដូចគ្នា។


 
វគ្គទី៣ ស្ថានការខុសពីវគ្គទី១ និងទី២ ដោយក្រុម Burn X Flash បានដាក់សម្ពាធ មកលើក្រុម ភ្ញៀវវិញ។ ការដាក់សម្ពាធនេះ គឺចាប់តាំងពីដើមការប្រកួតរហូត ដល់បញ្ចប់ ដោយក្រុម Burn X Flash បាននាំមុខទាំង Gold, Kill និង Lord ចំនួន ៤លើក។ វគ្គទី៣នេះ ក្រុមម្ចាស់ផ្ទះ បានចំណាយពេល ២០:២៥ នាទី ដើម្បីយកឈ្នះ លើ ក្រុមភ្ញៀវ។ 
 
គួរបញ្ជាក់ផងដែរថា ក្រុម Burn X Flash គឺជាក្រុម ដែលកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដំបូងគេ ដោយត្រូវរងចាំមើលគូប្រកួតបន្ទាប់។ គូប្រកួតបន្ទាប់នោះ មិនទាន់អាចកំណត់បានថាត្រូវជួបជាមួយក្រុមណាទេ ដោយត្រូវចាំមើលការប្រកួតរវាង Blacklist និង Fire Flux Impunity នាល្ងាចថ្ងៃទី១៥ ខែមិថុនា វេលាម៉ោង ៤:០០។
 
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ MSC2023 ឆ្នាំ២០២៣ រៀបចំនៅកម្ពុជាលើកដំបូង ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១៧ ខែមិថុនា។ MSC2023 មាន១២ក្រុមចូលរួម ក្នុងនោះក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ទទួលបានប្រាក់រង្វាន់១៤ម៉ឺនដុល្លារ​ លេខពីរ ៦ម៉ឺនដុល្លារ លេខបី ៣ម៉ឺនដុល្លារ និងលេខបួន ១៥០០០ដុល្លារ។ ដោយឡែកក្រុមលេខ៥ដល់៨ បានប្រាក់លើកទឹកចិត្ត៩០០០ដុល្លារ និងពីលេខ៩ដល់លេខ១២ ទទួលបាន៤០០០ដុល្លារ៕
 
 

Tag:
 MSC
  Burn X Flash
  RSG
© រក្សាសិទ្ធិដោយ thmeythmey.com