កីឡាជាតិ
ជាតិ
លោក អាំង សិរីពិសិដ្ឋ មានមហិច្ឆតានាំវិស័យកីឡាបាល់ទះកម្ពុជា លេងពានរង្វាន់ពិភពលោក
17, Jun 2023 , 3:39 pm        
រូបភាព
ការប្រកួតបាល់ទះមិត្តភាពជាតិ រវាង វិសាខា(ខៀវ) និង ក្រសួងមហាផ្ទៃ(ស)។
ការប្រកួតបាល់ទះមិត្តភាពជាតិ រវាង វិសាខា(ខៀវ) និង ក្រសួងមហាផ្ទៃ(ស)។
ដោយ:
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មានមហិច្ចតានាំយកវិស័យបាល់ទះទៅលេងពានរង្វាន់ពិភពលោក។ លោក អាំង សិរីពិសិដ្ឋ បង្ហាញបំណងបែបនេះ នាការប្រកួតកីឡាបាល់ទះមិត្តភាពជាតិរវាង ក្លិបបាល់ទះវិសាខា និងក្រសួងមហាផ្ទៃ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

 
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ មើលឃើញពីការកើនឡើងនូវសមត្ថភាព និងកម្រិតគុណផលកីឡាករបាល់ទះក្នុងសាលកម្ពុជា ដែលកំពុងតែមានការវិវត្តន៍លឿនទៅមុខយ៉ាងឆាប់រហ័ស ។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«ក្នុងនាមអគ្គលេខាធិការសហព័ន្ធ តំណាងប្រធានសហព័ន្ធ គឺយើងធ្វើម៉េចឱ្យកីឡាករកម្ពុជាប្រឡូកលីគខាប់អន្តរជាតិឱ្យបានច្រើន»។ 
លោក សិរីពិសិដ្ឋ បន្ថែមថា កីឡាករកម្ពុជាមានកម្រិតលេងក្នុងតំបន់អាស៊ានហើយ ប៉ុន្តែត្រូវបង្កើនសមត្ថភាពឱ្យមានកម្រិតខ្ពស់ ដើម្បីទទួលបានបទពិសោធ និងបច្ចេកទេសថ្មីបន្ថែមទៀត នៅតំបន់អន្តរជាតិ។
 
លោកអគ្គលេខាធិការ បន្តថា៖«ប្រសិនបើយើងលេងតែនៅក្នុងស្រុក កម្រិតគុណភាពរបស់យើងនៅតែក្នុងស្រុកទេ មិនអាចកើនឡើងបានទេ ព្រោះថាក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ យើងបានរៀបចំផែនការចុងក្រោយគឺសម្រេចគោលដៅមេដាយមាស»។
 
គួរបញ្ជាក់ថា ការប្រកួតបាល់ទះមិត្តភាពជាតិ បញ្ចប់៥សិត ក្រុមបាល់ទះវិសាខា យកឈ្នះក្រសួងមហាផ្ទៃក្នុងលទ្ធផល ៣-២សិត(២៥-២២,២៥-២៣,២២-២៥,២១-២៥,១៦-១៤) ក្នុងការប្រកួតបាល់ទះមិត្តភាពជាតិ នាពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣៕


ការប្រកួតរវាងក្រុមបាល់ទះវិសាខា (ខៀវ) និងក្រសួងមហាផ្ទៃ (ស)។

 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com