កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់សៀមរាប មានកីឡាការិនីច្រើនជាងគេ សម្រាប់ការប្រកួត AFF U19 Women’s Championship 2023
17, Jun 2023 , 4:39 pm        
រូបភាព
កីឡាការិនីក្រុមជម្រើសជាតិ អាយុក្រោម ១៩ឆ្នាំ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
កីឡាការិនីក្រុមជម្រើសជាតិ អាយុក្រោម ១៩ឆ្នាំ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឈ្មោះកីឡាការិនី សម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ AFF U19 Women’s Championship 2023 នៅរសៀលថ្ងៃទី១៧ ខែមិថុនា។ ក្នុងចំណោមកីឡាការិនីទាំង២៥រូបនោះ ក្លិបបាល់ទាត់ខេត្តសៀមរាប មានកីឡាការិនី ចូលរួម ៧រូប ដែលជាចំនួនច្រើនជាងគេ។


 
ព្រឹត្តិការណ៍ AFF U19 Women’s Championship 2023 នឹងត្រូវធ្វើនៅថ្ងៃទី០៥-១៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះបឋមរបស់កីឡាការិនី ចំនួន២៥រូប។ 
 
កីឡាការិនីទាំងនោះ មានដូចជា៖ 
 
- ក្លិបបាល់ទាត់ខេត្តសៀមរាប៖ ទាំ រំដួល, រ៉ុម ម៉ូលីកា, ចន ស៊ីតា, ហឿន ធារី, សំរ៉ិត ស្រីម៉ុច, រិទ្ធ ច័ន្ទនិម្មល និងសំរ៉ិត និមល។
- ក្លិបបាល់ទាត់ណាហ្គាវើលដ៍៖ ហ៊ីម កញ្ញា, ជឿង សុខឃៀង, នី ស្រី និង គីន រក្សា។
- ក្លិបព្រះខ័ន្ធរាជស្វាយរៀង៖ ឈិត សាភឿន, វ៉ុន ស្រីនូ និង មុត រ៉ាត់
- ក្លិបវិសាខា៖ ទន់ គីមហុង, ថុលរត្ថា, ថន ថុនា, ហេង សុវណ្ណមុន្នី និង អ៊ីម ម៉ីសាន
- ក្លិបបឹងកេត៖ ស៊ុក ស្រីនីត, សែម ម៉ាលីន, ឈាង ស្រីនិច និង ចាន់ លីហ្សាបញ្ញា
- ក្លិបភ្នំពេញក្រោន៖ ហាន ស្រីកែវ និង ជា ហ្វារីយា។
 

Tag:
 បាល់ទាត់
  AFF U19 Women’s Championship 2023
© រក្សាសិទ្ធិដោយ thmeythmey.com