ជាតិ
សត្វព្រៃ៣៤ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ ក្នុងខេត្តរតនគិរី
18, Jun 2023 , 10:35 am        
រូបភាព
រូបភាពពី៖ ក្រសួងបរិស្ថាន
រូបភាពពី៖ ក្រសួងបរិស្ថាន
ដោយ៖ ទូច សូរិយា
 
ភ្នំពេញ៖ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២៧គ្រឿង ត្រូវបានដាក់ពង្រាយក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ដោយក្រុមមន្ត្រីជំនាញមកពីអង្គការសត្វព្រៃ និងក្រសួងបរិស្ថាន។ លើសពីនេះ សត្វព្រៃ ៣៤ប្រភេទ ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិក្នុងរយៈពេល២ខែ។


 
ម៉ាស៊ីនថតស្វ័យប្រវត្តិនេះ ប្រើប្រាស់ដើម្បីជាព័ត៌មានដល់ការពិភាក្សា ការកំណត់ និងបែងចែកតំបន់គ្រប់គ្រងនៃឧទ្យានជាតិវីរៈជ័យ និងតំបន់របៀងអភិរក្សជីវៈចម្រុះ ដើម្បីធានាថាសត្វព្រៃទាំងអស់ត្រូវបានការពារ។
 
ទន្ទឹមនឹងនេះ សត្វព្រៃ ៣៤ប្រភេទដូចជា កែះ ស្វាកន្ទុយស ខ្លាឃ្មុំធំ ខ្លាភ្ញីកែវ ជ្រូកពោន និងក្ងោកជាដើម ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ យ៉ាងណាមិញ សត្វព្រៃ ៣៤ប្រភេទនេះ មាន ៨ប្រភេទបានកំណត់ ជាប្រភេទរងការគំរាមកំហែងក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិIUCN និង ២ប្រភេទទៀត ជាប្រភេទជិតរងការគំរាមកំហែង។ 
ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ការសិក្សាស្រាវជ្រាវជីវៈចម្រុះរហ័សនៅតំបន់របៀងអភិរក្សជីវៈចម្រុះ និងឧទ្យានជាតិវីរ:ជ័យ ក្នុងខេត្តរតនគិរី កាលពីខែមីនា ឆ្នាំ២០២៣៕
 

Tag:
 ក្រសួងបរិស្ថាន
  ម៉ាស៊ីនថតស្វ័យប្រវត្តិ
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com