ជាតិ
TPO ចង់ឱ្យកម្ពុជា ចូលជាសមាជិកខ្លួន ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ទៅអន្តរជាតិ
18, Jun 2023 , 2:39 pm        
រូបភាព
ជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាមួយលោកWOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក (TPO)
ជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាមួយលោកWOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក (TPO)
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ អង្គការផ្សព្វផ្សាយទេសចរណ៍បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក (TPO) ចង់ឱ្យកម្ពុជា ចូលជាសមាជិករបស់ខ្លួន ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅអន្តរជាតិ។

 
អង្គការ TPO  ជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅតាមទីក្រុងជាសមាជិកទាំងអស់ ទៅកាន់បណ្ដាញក្នុងអង្គការ និងទៅកាន់ពិភពលោក។ លើសពីនេះ រដ្ឋបាលក្រុងសមាជិកនីមួយៗអាចផ្លាស់ប្ដូរបទពិសោធន៍ការអភិវឌ្ឍ គ្រប់គ្រង និងពង្រីកសក្ដានុពលទេសចរណ៍ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាពីវិស័យទេសចរណ៍ពីគ្នាទៅវិញទៅមក។
 
ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ សហការជាមួយលេខាធិការដ្ឋានរបស់អង្គការ TPO ដើម្បីវិស័ទេសចរណ៍កម្ពុជា និងសម្រាប់ទីក្រុងសំខាន់ៗរបស់កម្ពុជា។ ទីក្រុងដែលTPO ចាប់អារម្មណ៍រួមមាន៖ រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងបាត់ដំបងជាដើម។
 
ដោយឡែក អង្គការការផ្សព្វផ្សាយទេសចរណ៍បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក ឱ្យរដ្ឋបាលទីក្រុងសំខាន់ៗរបស់កម្ពុជា ចូលរួមក្នុងមហាសន្និបាតរបស់អង្គការ នៅទីក្រុងឃ្យុងយូ ប្រទេសកូរ៉េខាង ដើម្បីវាយតម្លៃទីក្រុងកម្ពុជា នឹងអាចក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ TPOផងដែរ។
 
បច្ចុប្បន្នមានទីក្រុងអាស៊ានមួយចំនួនកបានចូលជាសមាជិកអង្គការ TPO ដូចជាប្រទេសវៀតណាម ឡាវ ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ហ្វីលីពីន និងទីម័រខាងកើត។ អង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក បានបង្កើតនៅឆ្នាំ២០២២ មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង៕


រូបភាពពី៖ក្រសួងទេសចរណ៍

 

Tag:
 ក្រសួងទេចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com