កីឡាជាតិ
ជាតិ
ក្លិបចំនួន ១០ចូលរួម ប្រកួតលីគកំពូលកម្ពុជា រដូវកាលនេះ
18, Jun 2023 , 4:09 pm        
រូបភាព
លោក Satoshi Saito នាយកប្រតិបត្តិ CPL និងប្រធានក្លិប ISI ដង្កោសែនជ័យ រូបពី Cambodian Premier League
លោក Satoshi Saito នាយកប្រតិបត្តិ CPL និងប្រធានក្លិប ISI ដង្កោសែនជ័យ រូបពី Cambodian Premier League
ការប្រកួត Cambodian Premier League 2023-2024 នឹងមានក្លិបចំនួន១០ចូលរួម ដែលខុសពីរដូវកាលមុន មានត្រឹមតែ៨ ក្លិប។  ISI ដង្កោសែនជ័យ និងក្លិបបាល់ទាត់ព្រៃវែង មកពីលីគ២ កម្ពុជា បានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យ របស់ក្រុមហ៊ុន CPL។


 
យោងទៅលើការប្រកាសរបស់ លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមប៊ូឌាព្រីមាលីគ (CPL) ការប្រកួតពានរង្វាន់ជើងឯកលីគកំពូល ២០២៣-២០២៤ (Cambodian Premier League 2023-2024) នឹងបន្ថែម ២ក្លិប ដែលមកពីលីគ២។ ក្លិបទាំង ១០ ត្រូវប្រកួតក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ មាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័ន្ធរាជ ស្វាយរៀង, ព្រៃវែង, កងយោធពលខេមរភូមិន្ទ និង វិសាខា។
 
យោងទៅលើគោលការណ៍របស់ក្រុមហ៊ុនCPL ក្លិបលីគ២ អាចត្រូវជាប់មកលេងនៅលីគកំពូល (Promote) គឺក្លិបចំណាត់ថ្នាក់លេខ ១ដល់លេខ៣ នៃលីគ២ ប៉ុន្ដែប្រសិនជាក្លិបទាំង៣នោះ មិនមានក្លិបណា មានគ្រប់លក្ខណៈវិនិច្ឆ័យ ស្របតាមការឆ្លើយតបរបស់ក្រុមហ៊ុន CPL ទេ ឱកាសឡើងមកលីគកំពូល ត្រូវផ្ទេរទៅក្លិបដែលមានចំណាត់ថ្នាក់បន្ទាប់ ប្រសិនជាក្លិបនោះ មានគ្របលក្ខណៈវិនិច្ឆ័យ។ 
 
គួរបញ្ជាក់ផងដែរថា ការប្រកួត Cambodian Premier League រដូវកាលនេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់ទៅវិញនៅអំឡុងខែ ឧសភា ឆ្នាំ២០២៤៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com