កីឡាជាតិ
ជាតិ
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី
18, Jun 2023 , 4:59 pm        
រូបភាព
ក្រុមជម្រើសជាតិ បាល់ទាត់នារី  ហ្វឹកហាត់ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមជម្រើសជាតិ បាល់ទាត់នារី ហ្វឹកហាត់ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការប្រកួតពានរង្វាន់ AFF U-19 Women's Championship 2023 នៅប្រទេសឥណ្ឌូណេស៊ី នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥-១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Palembang។ បន្ទាប់ពីការចាប់ឆ្នោត កាលពីថ្ងៃទី១៧ ខែមិថុនា នៅទីក្រុង Jakarta ក្រុមជម្រើសជាតិកម្ពុជានារីអាយុក្រោម១៩ ឆ្នាំ ស្ថិត នៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដែលមានមិត្តរួមពូល ២ទៀត គឺឡាវ និងទីម័រខាងកើត។


 
ការប្រកួត AFF U-19 Women's Championship 2023 មាន ១០ប្រទេសចូលរួម ហើយត្រូវបានចែកចេញជា ៣ពូល។ ពូល A មាន ៤ប្រទេស គឺឥណ្ឌូណេស៊ី, កម្ពុជា, ឡាវ និងទីម័រខាងកើត រីឯ ពូល B មាន វៀតណាម, ម៉ាឡេស៊ី និងសិង្ហបុរី។ ពូល C មានក្រុមថៃ, មីយ៉ាន់ម៉ា និងហ្វីលីពីន។
 
ដោយឡែក ចំពោះព្រឹត្តិការណ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាការិនីចំនួន ២៥រូបដើម្បីហ្វឹកហាត់ ត្រៀមប្រកួត។
 
 

Tag:
 បាល់ទាត់
  AFF U-19 Women\'s Championship
© រក្សាសិទ្ធិដោយ thmeythmey.com