ជាតិ
អត្ថបទពាណិជ្ជកម្ម
អ្នកនាង កៅ ភីរ៉ាន់យ៉ា វិវត្តន៍ខ្លួនពីអ្នកលក់អនឡាញល្បី ក្លាយទៅជា អគ្គនាយិកាក្រុមហ៊ុន Rothaya Brand
21, Jun 2023 , 11:39 am        
រូបភាព
ប៉ុន្មានឆ្នាំមុន អ្នកនាង កៅ ភីរ៉ាន់យ៉ា ត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញដ៏លេចធ្លោមួយរូប ផលិតផលថែរក្សាសម្រស់ (Skin Care)! ដោយសម្លឹងឃើញនូវសក្តានុពលនៃអាជីវកម្មរបស់ខ្លួន អ្នកនាង បានងាកមកពង្រីកមុខជំនួញតាមរយៈ ការបង្កើតនូវតំណាងចែកចាយនៅក្នុងអំឡុងឆ្នាំ ២០១៩។
 
បច្ចុប្បន្ន អ្នកនាង កៅ ភីរ៉ាន់យ៉ា គឺជាអគ្គនាយិកាក្រុមហ៊ុន Rothaya Brand ដែលជាក្រុមហ៊ុន ចរាចរណ៍ផលិតផលគ្រឿងសម្អាង ម៉ាក Rothaya Brand ថែរក្សាសម្រស់ ពីចុងជើងដល់ចុងសក់ សរុប ២៤ប្រភេទ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងក្នុង និងក្រៅប្រទេស ។ ​
  


ផលិតផលម៉ាក Rothaya Brand បានយកឈ្នះបេះដូងរបស់អតិថិជន តាមរយៈការផ្តល់នូវទំនុកចិត្ត ផលិតផលមានគុណភាពល្អ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មានចុះបញ្ជី ប្រព័ន្ធលេខប្រវេទន៍ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់ អ្នកនាង កៅ ភីរ៉ាន់យ៉ា។ 
 
ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកនាង កៅ ភីរ៉ាន់យ៉ា បានបោះទុនចាប់យក កញ្ញា BOBBY Stella ធ្វើជាទូតសុច្ឆន្ទៈ តារាតំណាងផ្សព្វផ្សាយឲ្យផលិតផលថែរក្សាសក់ម៉ាក Rothaya Brand ហើយក៏មានគម្រោងនឹងជ្រើសរើសតារាផ្សេងទៀត ដើម្បីអោយក្លាយជា BA ដូចគ្នា សម្រាប់ផលិតផលផ្សេងទៀតផងដែរ។ 
 
អ្នកនាង កៅ ភីរ៉ាន់យ៉ា កំពុងរួមចំណែកយ៉ាងធំ ក្នុងការផ្តល់ឱកាសការងារ និងជួយលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់ តាមរយៈការមប្រើការងារនៅក្រុមហ៊ុន Rothaya Brand ដោយផ្ទាល់ និងដោយប្រយោល ឬក៏ធ្វើជាតំណាងចែកចាយបន្ត ទូទាំង ២៥ខេត្តក្រុង -ល-។ ក្រៅពីបង្កើតការងារឲ្យប្រជាជនក្នុងស្រុក អ្នកនាង ពុំដែលភ្លេចនូវការងារសប្បុរសធម៌ ចូលរួមជួយកុមារកំព្រា ចាស់ជរា ប្រជាជនក្រីក្រ ខ្សត់ខ្សោយ និងមន្ទីរពេទ្យគន្ធាបុប្ផាជាដើម៕
 
(អត្ថបទពាណិជ្ជកម្ម)
 









© រក្សាសិទ្ធិដោយ thmeythmey.com