កីឡាជាតិ
ជាតិ
សុខធី ថានឹងផ្តល់មេរៀនឱ្យកីឡាករថៃ ភេទ វីឆៃ មុនវិលមកប្រកបអាជីពប្រដាល់នៅកម្ពុជាវិញ
22, Jun 2023 , 8:59 am        
រូបភាព
ការប្រកួតរវាងបង្គោលខៀវ សុខ ធី និងកីឡាករថៃ បង្គោលក្រហម។ រូបពី សុខធី
ការប្រកួតរវាងបង្គោលខៀវ សុខ ធី និងកីឡាករថៃ បង្គោលក្រហម។ រូបពី សុខធី
ដោយ:
ប្រកបអាជីពប្រដាល់នៅក្នុងសង្វៀននាទឹកដីថៃជិត១០ឆ្នាំ កីឡាករប្រដាល់គុនខ្មែរ សុខ ធី ហៅកាកា នឹងវិលមកកម្ពុជានាទឹកដីកំណើតខ្លួនវិញ ក្រោយមានបញ្ហាចម្រូងចម្រាស់ជាមួយសមាគមប្រដាល់ម៉ឺយថៃ។ សុខធី បញ្ជាក់ថា ការប្រកួតនៅលើទឹកដីថៃចុងក្រោយ ខ្លួននឹងផ្តួល ភេទវីឆៃ ឱ្យសន្លប់លើសង្វៀន Satun Super Fighter នៅថ្ងៃទី៥ ខែកក្កដា។

 
កីឡាករប្រដាល់គុនខ្មែរ មានរហ្សនាមថា មនុស្សឈើ នឹងវិលមកកម្ពុជាវិញនៅថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីខ្លួនប្រកួតចុងក្រោយជាមួយកីឡាករថៃ ភេត វីឆៃ។ សុខធី ក៏បានអះអាងថា ជំនួបចុងក្រោយនៅទឹកដីថៃ ខ្លួននឹងតស៊ូលុះដល់ទឹកចុងក្រោយ ហើយនឹងផ្តួលគូប្រកួតរបស់ខ្លួនឱ្យសន្លប់ក្រោមកណ្តាប់ដៃមហាទម្ងន់របស់គេ។
 

កីឡាករ សុខ ធី (កណ្តាល) ក្នុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្លិប។ រូបពី សុខធី
 
«នេះជាប្រកួតចុងក្រោយរបស់ខ្ញុំ តាមពិតទៅខ្ញុំមិនចង់ប្រកួតទេ តែប្រធានក្លិបខ្ញុំលោក តាប៉ិ ថាដកអត់បានទើបខ្ញុំសម្រេចវាយនៅថ្ងៃទី៥ ខែកក្កដា នេះ។ ភេតវីឆៃ នេះគេល្អបានទាំងកម្ពស់ និងការប្រយុទ្ធ តែខ្ញុំនឹងស៊ូ ហើយអាចថាលេងគេឱ្យសន្លប់ទឹកណាមួយ»។ សុខធី ហៅកាកា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
 
សុខ ធី ពន្លយរឿងត្រលប់មកកម្ពុជា ថាខ្លួននឹងមកប្រកបអាជីពប្រដាល់នៅទឹកដីកំណើតវិញ ដោយរង់ចាំការចរចានៅក្លិបថ្មី ដែលខ្លួនគ្រោងនឹងបញ្ជាក់នៅថ្ងៃទី៩ ខែកក្កដា នេះ។ 
សុខ ធី និយាយថា៖«ខ្ញុំបានរៀបចំរួចរាល់ហើយ ប្រពន្ធកូនរបស់ខ្ញុំ គាត់យល់ព្រមទៅនៅកម្ពុជាជាមួយខ្ញុំ។ ខ្ញុំសង្ឃឹមទៅដល់កម្ពុជា រកបានសាលារៀនល្អឱ្យកូនខ្ញុំរៀន ព្រោះគាត់ធំដល់វ័យចូលរៀនហើយ»។
 
គួបញ្ជាក់ថា កីឡាករប្រដាល់កម្ពុជា រហស្សនាមមនុស្សឈើ សុខ ធី នឹងប្រកួតជាមួយកីឡាករថៃ ភេត វីឆៃ លើប្រភេទទម្ងន់ ៦១គីឡូក្រាម នាសង្វៀន Super Fighter ក្នុងកម្មវិធី Satun Super Fighter នាខេត្ត Satun ប្រទេសថៃ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 សុខ ធី
© រក្សាសិទ្ធិដោយ thmeythmey.com