កីឡាជាតិ
ជាតិ
JBM Cup៖ វិសាខា ឈ្នះ Johor SUKMA ដោយគ្មានការតដៃ ៣-០ សិត
22, Jun 2023 , 2:30 pm        
រូបភាព
ការប្រកួតរវាងក្រុមវិសាខា(ស) និងJohor SUKMA (ទឹកប៊ិច)។
ការប្រកួតរវាងក្រុមវិសាខា(ស) និងJohor SUKMA (ទឹកប៊ិច)។
ដោយ:
ក្រុមបាល់ទះវិសាខា តំណាងកម្ពុជា បានយកឈ្នះក្រុមរបស់ម៉ាឡេស៊ី Wei Xu Johor SUKMA ដោយលទ្ធផល ៣-០ សិត ក្នុងការប្រកួតពានរង្វាន់បាល់ទះក្នុងសាល Johor Bahru-Mayor’s Cup 2023 នាទីលានបាល់ទះ MBJB ទីក្រុងJohor Bahru ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

 
នៅក្នុងសិតទី១ ក្រុមមកពីប្រទេសកម្ពុជា សមាគមបាល់ទះវិសាខា បើកការនាំមុខក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី Johor SUKMA ដោយលទ្ធផលដាច់ឆ្ងាយ ២៥-១៥។ ការប្រកួតបន្តនៅសិតទី២ ក្រុមវិសាខា នៅតែបំពេញតួនាទីបានល្អក្នុងការនាំលទ្ធផលជោគជ័យម្តងទៀត ២៥-១៩។
 

ការប្រកួតរវាងក្រុម Win Streak(ក្រហម) និងក្រុម Sarawak (បៃតង)។ 
 
ចូលដល់សិតទី៣ វិសាខា នៅតែខ្លាំងដោយរារាំងការប៉ុនប៉ងរបស់ក្រុមម្ចាស់ផ្ទះមិនអាចឱ្យតដៃបានឡើយដោយក្រុមតំណាងកម្ពុជា បញ្ចប់ក្នុងលទ្ធផល ២៥-១៥។ បញ្ចប់ការប្រកួតទាំងបីសិត ក្រុមវិសាខា របស់កម្ពុជា ឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី Johor SUKMA ក្នងលទ្ធផល ៣-០សិត។ ជាមួយគ្នានោះដែរក្រុមបាល់ទះមកពីកោះតៃវ៉ាន់ Win Streak Taiwan បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sarawak ក្នុងលទ្ធផល ៣-០សិត(២៥-១២,២៥-១៨,២៥-១៨)។
 
គួបញ្ជាក់ថា ប្រកួតបន្ទាប់របស់ក្រុមកម្ពុជា សមាគមបាល់ទះវិសាខា នឹងត្រូវជួបក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់ នៅថ្ងៃទី២២ ខែមិថុនា និងប្រកួតទីបីជួបក្រុម Sarawak របស់ម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 មានរយៈពេលប្រកួត៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៥ ខែមិថុនា៕ 
 
 
 

Tag:
 កីឡាបាល់ទះ
 JBM Cup
© រក្សាសិទ្ធិដោយ thmeythmey.com