ជាតិ
បោះឆ្នោត
អ្នកដែលបាត់អត្តសញ្ញាណប័ណ្ណ អាចទៅធ្វើឯកសារ ដើម្បីចូលរួមបោះឆ្នោត
23, Jun 2023 , 11:37 am        
រូបភាព
សាលាឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត (រូប៖ សហការី)
សាលាឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត (រូប៖ សហការី)
ប្រជាពលរដ្ឋ ដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចទៅធ្វើឯកសារម្យ៉ាង គឺឯកសារបញ្ជាក់អត្តសញ្ញាណ នៅសាលាឃុំ-សង្កាត់ និងនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។



តាមរយៈសេចចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២២ ខែមិថុនា គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ណែនាំថា មុនដំបូង ប្រជាពលរដ្ឋ ត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ហើយបន្ទាប់មកយកឯកសារបញ្ជាក់អត្តសញ្ញាណនោះ ទៅកាន់សាលាឃុំ-សង្កាត់ ដើម្បីសុំបញ្ជាក់សុពលភាព។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដដែល ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណនេះ មានរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ហើយពុំអស់ប្រាក់ឡើយ។ គ.ជ.ប ប្រាប់ដូច្នេះថា៖«អ្នកបោះឆ្នោត ត្រូវរក្សាទុកឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់យកទៅបង្ហាញដល់មន្រ្តីគណៈកម្មការការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោត ទើបអាចបោះឆ្នោតបាន»។ 
 
គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា ទើបនឹងចេញអនុក្រឹត្យស្តីពីការបន្តសុពលភាពដល់អត្តសញ្ញាណប័ណ្ណដែលអស់សុពលភាព ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់អត្តសញ្ញាណប័ណ្ណនោះ អាចយកទៅប្រើប្រាស់ក្នុងការបោះឆ្នោតដែរ។ បើតាមអនុក្រឹត្យ រដ្ឋាភិបាល បន្តសុពភាពដល់អត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពទាំងនេះ រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត៕ 
 

Tag:
 ឯកសារបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com