ជាតិ
អត្ថបទពាណិជ្ជកម្ម
ដាក់សន្សំត្រឹមតែ ១ពាន់ដុល្លារទទួលបានការប្រាក់ ហើយអាចឈ្នះរង្វាន់ជាច្រើនថែមទៀត
23, Jun 2023 , 3:16 pm        
រូបភាព
កន្លងមក ពេលមានលុយសល់មិនទាន់ត្រូវការប្រើប្រាស់ គេតែងតែរកកន្លែងលាក់ទុកនៅក្នុងផ្ទះ ពេលខ្លះចាស់ៗគាត់ច្រកថង់ខ្មៅដាក់ចូលក្រោមទូ ឬកន្លែងអាថ៌កំបាំង ដែលគាត់គិតថាមានសុវត្ថិភាពគ្រប់គ្រាន់ ហើយចោរមិនងាយនឹងរកឃើញ។ ប៉ុន្តែសព្វថ្ងៃនេះជឿនលឿនជាងមុនច្រើនហើយ មនុស្សកម្រទុកលុយចោលនៅផ្ទះណាស់ ពួកគេជ្រើសរើសដាក់បញ្ញើនៅធនាគារវិញ បានទាំងសុវត្ថិភាពហើយបានទាំងការប្រាក់ថែមទៀតផង។

ប្រសិនបើលោកអ្នកកំពុងមានលុយសល់មិនទាន់ចង់ប្រើ យើងខ្ញុំសូមណែនាំការផ្តល់ជូនពិសេសមួយរបស់ ធនាគារ ហ្វីលីព ដែលលោកអ្នកគ្រាន់តែដាក់លុយសន្សំ ក៏អាចបានការប្រាក់ខ្ពស់ ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ជាច្រើន ព្រមទាំងឡានទំនើបថែមទៀតផង។ ខាងក្រោមនេះជាព័ត៌មានខ្លះៗ ដែលលោកអ្នកគួរដឹង៖
  


១. រង្វាន់រួមមាន
+រថយន្ត Ford Everest Titanuim 2023 ចំនួន ១រង្វាន់
+រថយន្ត Ford Ranger Wildtrack 2023 ចំនួន ១រង្វាន់
+ទូរស័ព្ទ Samsung Galaxy Z Fold4 ចំនួន ១៥រង្វាន់
+ទឹកប្រាក់ ៨៨៨ដុល្លារ ចំនួន ១៥រង្វាន់
 
២. ព័ត៌មានផ្សេងៗ
+ចំនួនទឹកប្រាក់៖ ចាប់ពី ១ពាន់ដុល្លារឡើងទៅ
+អត្រាការប្រាក់៖ រហូតដល់ ៨.២៥%
+ពេលវេលាកំណត់៖ ការផ្ដល់ជូននេះមានរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
+លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ ឬ ០៨៩ ៩៨៩ ៨១៨ (24/7)
 
សូមជម្រាបផងដែរថា ពេលដែលមានលុយសល់មិនទាន់ចង់យកទៅប្រើប្រាស់ ឬមិនទាន់មានឱកាសវិនិយោគ លោកអ្នកគួរតែដាក់លុយនៅធនាគារ​។ វាជាជម្រើសល្អជាជាងការទុកលុយចោលនៅផ្ទះ ដែលអសុវត្ថិភាពខ្លាំង។ ទុកនៅធនាគារ ក្រៅពីមានសុវត្ថិភាពហើយ លោកអ្នកក៏ទទួលបានការប្រាក់ថែមទៀតផង ហើយនឹងបានកាន់តែខ្ពស់ប្រសិនបើអ្នកចេះជ្រើសរើសធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុបានត្រឹមត្រូវ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com