អន្តរជាតិ
ទីក្រុងប៉េកាំង បង្កើនការព្រមានពីរលកក្ដៅដល់កម្រិតខ្ពស់បំផុត
23, Jun 2023 , 5:12 pm        
រូបភាព
ទីក្រុងប៉េកាំង នៅថ្ងៃទី២៣ ខែមិថុនា បានដំឡើងការព្រមានពីការកើនកម្ដៅកាន់តែខ្លាំងដល់កម្រិតពណ៌ក្រហមដែលជាប្រព័ន្ធជូនដំណឹងខ្ពស់បំផុត។ តំបន់ជាច្រើននៃរដ្ឋធានីប៉េកាំង​អាចកើនកម្តៅដល់សីតុណ្ហភាព៤០អង្សា។



សីតុណ្ហភាព​អតិបរមា​ក្នុង​ទីក្រុងប៉េកាំងដែល​មាន​មនុស្ស​ជិត២២​លាន​នាក់បាន​ឡើង​ដល់​៤១​អង្សានៅថ្ងៃទី២២ ខែមិថុនា ដែលបំបែក​កំណត់ត្រាក្តៅ​បំផុត​ក្នុង​ខែ​មិថុនានេះរបស់ចិន។ ស្ថានីយ៍អាកាសធាតុនៅជាយក្រុងភាគខាងត្បូង ដែលជារង្វាស់សំខាន់របស់ទីក្រុងប៉េកាំងក្នុងការវាស់ស្ទង់សីតុណ្ហភាព បានកត់ត្រាកម្ដៅដល់៤១,១អង្សា។ បន្ទាប់ពីការវាស់ស្ទង់កម្រិតសីតុណ្ហភាពនេះ រដ្ឋាភិបាលក្រុងប៉េកាំង​បានប្រកាសព្រមានការកើនកម្ដៅដល់កម្រិតក្រហម។
 
សីតុណ្ហភាពអតិបរមាក្នុងទីក្រុងនេះ នៅថ្ងៃទី២២ ខែមិថុនា ជាកម្រិតសីតុណ្ហភាពខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្រ ប្រៀបធៀបកម្រិតសីតុណ្ហភាពខ្ពស់បំផុតក្នុងប្រវិត្តសាស្រ្តទីក្រុងប៉េកាំងកាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ ១៩៩៩ ដែលមានសីតុណ្ហភាពជាង៤១,៩អង្សា។
 
​គួរបញ្ជាក់ថា ចិន​មាន​ប្រព័ន្ធ​ព្រមាន​អាកាសធាតុ​បួន​កម្រិតដែលបែងចែកតាមកម្រិត រួមមានពណ៌​ក្រហមកម្រិត​ ​ធ្ងន់ធ្ងរ​បំផុតតាម​ពីក្រោយ​ដោយ​ពណ៌​ទឹកក្រូច លឿង និង​ខៀវ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com