ជាតិ
«សហគមន៍តាខេះមានជ័យ» ជោគជ័យលើការចិញ្ចឹមឃ្មុំ ក្រោមគម្រោងរបស់លោកស្រី Angelina Jolie
24, Jun 2023 , 9:59 am        
រូបភាព
បាត់ដំបង៖ ការចិញ្ចឹមឃ្មុំយកទឹក បានក្លាយជាមុខរបរបន្ថែមមួយទៀត ដែលផ្ដល់ចំណូលគួរសម បន្ទាប់ពីការងារកសិកម្ម របស់ប្រជាសហគមន៍តាខេះមានជ័យ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ការចិញ្ចឹមឃ្មុំនេះ បានការគាំទ្រ និងបណ្ដុះបណ្ដាលពីមូលនិធិម៉ាដក្សចូលីភីត (MJP) របស់អតីតតារាហូលីវូដ លោកស្រី Angelina Jolie។ 



មានភូមិសាស្ត្រក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ស្រុកសំឡូត សម្បូរទៅដោយជីវៈចម្រុះ ដំណាំ និងផ្កាព្រៃជាច្រើន។ នេះជាភាពចំណេញមួយរបស់សហគមន៍ ដោយពួកបានទាញប្រយោជន៍ពីផ្ការុក្ខជាតិទាំងនោះ ទៅជាចំណីឃ្មុំ ដែលធ្វើឱ្យវាផលិតចេញ«ទឹកឃ្មុំ» សុទ្ធល្អ និងរសជាតិផ្អែម។ 
 
សមាជិក ៣០គ្រួសារ នៃសហគមន៍តាខេះមានជ័យ ចិញ្ចឹមឃ្មុំបានប្រមាណ ៨០ប្រអប់។ ក្នុង១ប្រអប់បានផ្ដល់ទឹកឃ្មុំច្រើនជាង៥លីត្រ ហើយក្នុងមួយលីត្រមានតម្លៃ៧ម៉ឺនរៀល។ នៅរដូវសម្បូរផ្កាឈើ សហគមន៍មួយនេះ អាចប្រមូលទឹកឃ្មុំ អាចប្រមូលទឹកឃ្មុំបានច្រើន ក្នុងរយៈពេលខ្លីត្រឹមកន្លះខែ ទៅ១ខែប៉ុណ្ណោះ។ 
 
សូម​អញ្ជើញ​ទស្សនារូបភាពខាងក្រោម​ដូចតទៅ៖
 








Tag:
 ឃ្មុំ
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com