ជាតិ
តើផ្ទះល្វែង មានកំណើតមកពីណា?
24, Jun 2023 , 7:59 pm        
រូបភាព
រូបភាព៖ លោក ឡុង តូន
រូបភាព៖ លោក ឡុង តូន
ភ្នំពេញ៖ ទម្រង់ ឬរចនាបទផ្ទះខ្មែរ តាំងពីសម័យបុរាណ ដែលប្រជាជនខ្មែរសាងសង់សម្រាប់រស់នៅ មានដូចជា ផ្ទះស្លឹក ​ផ្ទះស័ង្កលី ផ្ទះក្បឿងជាដើម ប៉ុន្តែប្រភេទផ្ទះល្វែង។ ដោយឡែក ផ្ទះល្វែង ជាផ្ទះមួយប្រភេទដែលប្រជាជនខ្មែរនិយមសាងសង់រស់នៅច្រើន នាសម័យបច្ចុប្បន្ន។ តើផ្ទះល្វែងនេះ មានកំណើតមកពីណា?



ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ វេទិកាពិភាក្សាសិល្បៈខ្មែរពីតំបន់អង្គរ ដែលរៀបចំដោយ សារព័ត៌មានឌីជីថលថ្មីៗ និង មជ្ឍមណ្ឌល Blue Art Center នាទីក្រុងសៀមរាប ដូចខាងក្រោម៖​

 
លោក ហុក សុកុល ជាស្ថាបត្យករល្បីមួយរូប ដែលបានអភិរក្សផ្ទះបុរាណខ្មែរលើទឹកដីសៀមរាប បានពន្យល់ថា ផ្ទះល្វែងមានវត្តមានក្រោយផ្ទះកន្តាំង ដោយឡែកផ្ទះល្វែង ឬផ្ទះពាណិជ្ជកម្ម បានក្លាយពីប្រភេទផ្ទះរុស្សីរបស់ចិន និងទទួលឥទ្ធិពលគ្រឿងសំណង់ ពីបារាំង ដែលអាចឱ្យជញ្ជំាងផ្ទះនីមួយៗសង់ជាប់គ្នាបាន។ លោក លើកឡើងបែបនេះ ក្នុងវេទិកាពិភាក្សាសិល្បៈខ្មែរពីតំបន់អង្គរ ស្តីពី ស្ថាបត្យកម្មខ្មែរ នាសម័យសច្ចុប្បន្ន នៅមជ្ឈមណ្ឌលសិល្បៈ Blue Art Center ក្នុងក្រុងសៀមរាម ។
  

ស្ថាបត្យកររូបនេះ បញ្ចាក់ដូច្នេះ៖ «ផ្ទះកន្តាំង មានសសរប្រមាណពី ៣ទៅ៤ជួរ និងមានដំបូលប្រក់ក្បឿង ដែលស៊ីចង្វាក់គ្នានឹងសម័យអាណានិគមនិយមបារាំង មានរូបរាងជាផ្ទះផ្សារ  ក្រោយមកទើបវិវិត្តទៅជាផ្ទះល្វែង។ ផ្ទះកន្តាំងនាសម័យមុន គេនិយមសាងសង់ជាប្រភេទល្វែង ដោយខណ្ឌដូចបន្ទប់ៗ ឬហៅថាស្កាក ប៉ុន្តែក្រោយមកគេហៅថា ឡៅតឿ។ ទម្រង់បែបនេះ គេពេញនិយមសាងសង់ជាប្រភេទផ្ទះល្វែង ហៅថាផ្ទះពាណិជ្ជកម្ម (Shophouse) ដោយសាងសង់ពីបាយអ​ ជាមួយឥដ្ឋ រៀបជាផ្ទះថ្ម។» 
 
លោក ហុក សុកុល បន្ថែមថា ផ្ទះល្វែងផ្តើមចេញពី ផ្ទះពាណិជ្ជកម្មបែបចិន ឬហៅថា ផ្ទះលក់ទំនិញបែបចិន។ ចំពោះផ្ទះល្វែងប្រភេទនេះ មានវត្តមានច្រើន នាសម័យបារាំង ដោយសម្បូរទៅដោយបាយអ ថ្ម ឥដ្ឋ សម្រាប់សាងសង់ជាដើម។ នាសម័យបារាំង ប្រជាជនខ្មែរ បានខណ្ឌផ្ទះជាល្វែងៗ សម្រាប់ឱ្យឈ្មួញជួលលក់ដូរទំនិញ៕


លោក ហុក សុកុល ជាស្ថាបត្យករល្បីមួយរូប ដែលបានអភិរក្សផ្ទះបុរាណខ្មែរលើទឹកដីសៀមរាប។ លោក  បានបកស្រាយពីប្រវិត្តផ្ទះល្វែង ក្នុងកិច្ចពិភាក្សាសិល្បៈខ្មែរពីតំបន់អង្គរ។

  សំណង់មួយខ្នងដែលសង់អំពីឥដ្ឋតាំងពីឆ្នាំ១៩២២។ អគារនេះស្ថិតនៅខាងក្រោយផ្សារឆ្លូង ប្របមាត់ទន្លេមេគង្គ។
 

Tag:
 ThmeyThmey
  ហុក សុកុល
  ស្ថាបត្យកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com