ជាតិ
បោះឆ្នោត
គ.ជ.ប ស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់កុំលម្អៀង ពេលបក្សនយោបាយឃោសនារកសំឡេងឆ្នោត
26, Jun 2023 , 5:29 pm        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ថ្លែងទៅកាន់អ្នកកាសែត ពេលចុះទៅពិនិត្យដំណើរការបោះពុម្ពសន្លឹកឆ្នោតនាពេលកន្លងមក (រូបពីគ.ជ
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ថ្លែងទៅកាន់អ្នកកាសែត ពេលចុះទៅពិនិត្យដំណើរការបោះពុម្ពសន្លឹកឆ្នោតនាពេលកន្លងមក (រូបពីគ.ជ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ហើយត្រូវជួយសម្របសម្រួលតាមទីកន្លែង និងតាមដងផ្លូវ ដើម្បីឲ្យគណបក្សនីមួយៗ អាចដង្ហែក្បួនឃោសនាដោយស្មើភាពគ្នា ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល២១ថ្ងៃ ដែលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីអំពាវនាវនេះ ចេញដោយលោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប នៅថ្ងៃទី២៦មិថុនានេះ។



ជាមួយគ្នានេះ គ.ជ.ប ថែមទាំងអំពាវនាវឲ្យគ្រប់គណបក្ស និងអ្នកគាំទ្រគណបក្សនីមួយៗ គោរពតាមនីតិវិធី បទប្បញ្ញត្តិ និងគោលការណ៍ផ្សេងៗ ដែលមានចែងក្នុងច្បាប់ ដើម្បីឲ្យការឃោសនារកសំឡេងឆ្នោ ប្រព្រឹត្តទៅដោយសន្តិវិធី និងសុវត្ថិភាព។ 
 
គ.ជ.ប បង្ហាញក្តីសង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណបក្សទាំងអស់ និងគ្រប់ភាគីពាក់ព័ន្ធ នឹងអនុវត្តតាមសេចក្តីអំពាវនាវនេះ។ គួរជម្រាបថា ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្ស១៨ ដែលចូលរួមប្រកួត៕ 
 

Tag:
 គជប
  ឃោសនាបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com