កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ហាប់គីដូ៖ អត្តពលិកចាប់ផ្តើមពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម២០២៥
28, Jun 2023 , 9:29 am        
រូបភាព
ការសម្តែងក្បាច់គុនហាប់គីដូ។ រូបពីសហព័ន្ធកីឡាហាប់គីដូកម្ពុជា
ការសម្តែងក្បាច់គុនហាប់គីដូ។ រូបពីសហព័ន្ធកីឡាហាប់គីដូកម្ពុជា
ដោយ:
សហព័ន្ធកីឡាហាប់គីដូកម្ពុជាប្រគល់វិញ្ញាប័ណ្ណបត្រ និងលិខិតបញ្ជាក់ការសិក្សាជូនសិស្សគុនដែលបានបញ្ចប់ការសិក្សាចំនួន៥១នាក់ មកពីក្លិបចំនួន៣ និង១សមាគម។ លោក គួច ហុងជៀក អនុប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា មើលឃើញការរីកចំរើនសមត្ថភាពរបស់អត្តពលិក និងពង្រឹងពួកគេបន្ថែម ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៥ នៅប្រទេសថៃ។

 
សិស្សគុនចំនួន៤៥នាក់ ទទួលបានលិខិតបញ្ជាក់ និង៦នាក់ទទួលបានវិញ្ញាប័ណ្ណបត្រពីសហព័ន្ធកីឡាហាប់គីដូកម្ពុជា ក្រោយសិក្សារយៈពេល៦ខែ ទៅ៩ខែ ក្រោមបង្ហាត់បង្រៀនតាមក្លិប និងសមាគម។ ក្នុងពិធីប្រគល់វិញ្ញាប័ណ្ណបត្រ និងលិខិតបញ្ជាក់ការសិក្សានោះដែរមន្រ្តីសហព័ន្ធមើលឃើញពីការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ពិតជាធ្វើបានល្អដែលជាក្តីសង្ឃឹមឈានឆ្ពោះទៅមុខ។
 
ការសម្តែងស្នៀតគុនហាប់គីដូ របស់អត្តពលិកកីឡាហាប់គីដូកម្ពុជា។ រូបពី សហព័ន្ធកីឡាហាប់គីដូកម្ពុជា
លោក គួច ហុងជៀក មន្រ្តីសហព័ន្ធកីឡាហាប់គីដូ បញ្ជាក់ថាការទទួលវិញ្ញាប័ណ្ណបត្រ និងលិខិតបញ្ជាក់ការសិក្សានេះគឺមានសារៈសំខាន់សម្រាប់សិស្សគុនដែលបានសិក្សាមករហូត ហើយទៅថ្ងៃមុខក៏អាចយកប្រើការបានតាមជំនាញវិជ្ជាជីវៈ។ 
 
«យើងធ្វើនេះគឺបញ្ជាក់កម្រិតសិក្សារបស់គាត់ ដើម្បីឱ្យគាត់បានដឹងពីកម្រិតសមត្ថភាពរបស់គាត់។ ពេលគាត់មានការបញ្ជាក់ទទួលស្គាល់ធ្វើឱ្យគាត់មានលំនឹងក្នុងការហ្វឹកហាត់ទៅថ្ងៃមុខទៀត និងថ្ងៃអនាគតគាត់ចង់បង្ហាត់បន្តគឺគាត់មានវិជ្ជាជីវៈត្រឹមត្រូវ»។ នេះជាការបញ្ជាក់របស់លោក គួច ហុងជៀក។
 
បន្ថែមពីលើនោះលោក នឹងបន្តពង្រឹងអត្តពលិកហាប់គីដូ ឱ្យកានតែមានគុណភាពពីពេលនេះទៅ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម២០២៥ នៅប្រទេសថៃ៕
 

Tag:
 កីឡាហាប់គីដូ
 ស៊ីហ្គេម២០២៥
© រក្សាសិទ្ធិដោយ thmeythmey.com