សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការជួលអគារការិយាល័យលើពិភពលោក កំពុងមាននិន្នាការធ្លាក់ចុះ
29, Jun 2023 , 8:29 am        
រូបភាព
អគារការិយាល័យរបស់ធនាគារ Citi និង HSBS នៅទីក្រុងឡុងដ៍ ។ រូបភាពពី AFP ។
អគារការិយាល័យរបស់ធនាគារ Citi និង HSBS នៅទីក្រុងឡុងដ៍ ។ រូបភាពពី AFP ។
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank ក្នុងខែឧសភា ច្រើនជាង៥០ភាគរយនៃសាជីវកម្មធំជាងគេរបស់ពិភពលោក គ្រោងនឹងកាត់បន្ថយទំហំការងារពី ១០ ទៅ ២០ភាគរយក្នុងរយៈពេលបីឆ្នាំខាងមុខ។ ការណ៍នេះនឹងធ្វើឱ្យការជួលការិយាល័យធ្លាក់ចុះដែរ។

 
ពិភពលោកកំពុងមើលឃើញពីនិន្នាការនៃអាជីវកម្មដែលបង្រួមទំហំការងារ និងការិយាល័យរបស់ពួកគេក្នុងបរិបទថ្មី ដែលនាំឱ្យមានផលវិបាកជាច្រើនសម្រាប់ទីផ្សារនៃជួលការិយាល័យ និងជារួមសម្រាប់ទីផ្សារអចលនទ្រព្យពិភពលោក។
 
នៅថ្ងៃទី ២៦ ខែមិថុនា ធនាគារ HSBC បានប្រកាសពីផែនការផ្លាស់ប្តូរបុគ្គលិកប្រហែល ៨ពាន់នាក់ ដែលធ្វើការពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅ Canary Wharf ភាគខាងកើតនៃទីក្រុងឡុងដ៍ ទៅកាន់ការិយាល័យការិយាល័យមួយដែលមានឈ្មោះថា Panorama St Paul នៅជិតកណ្តាលទីក្រុងនាចុងឆ្នាំ២០២៦។
 
អគារការិយាល័យនេះ កំពុងស្ថិតក្នុងដំណើរការជួសជុលឡើងវិញលើផ្ទៃដីប្រមាណ ៥១៦ពាន់ម៉ែត្រការ៉េ ដែលមានទំហំត្រឹមតែពាក់កណ្តាលនៃទីស្នាក់ការបច្ចុប្បន្ន។ កន្លែងនេះធ្លាប់ជាទីស្នាក់ការកណ្តាលរបស់ក្រុមទូរគមនាគមន៍អង់គ្លេស BT។ ចំណែក BT ខ្លួន​ឯង​ក៏​បាន​ផ្លាស់​ទៅ​ទីស្នាក់ការ​ថ្មី​តូច​ជាង​មុន​ក្នុង​ឆ្នាំ ២០២១ ដែល​អាចផ្ទុក​បុគ្គលិកបាន​ប្រហែល ៣៥០០នាក់។
 
លើសពីនេះទៀត HSBC ក៏បានប្តេជ្ញាកាត់បន្ថយទំហំការិយាល័យនៅទូទាំងពិភពលោកចំនួន ៤០ភាគរយក្នុងពេលខាងមុខនេះ ដែលជាការកាត់បន្ថយយ៉ាងខ្លាំងបំផុតមួយនៅក្នុងចំណោមក្រុមនៃសហគ្រាសធំៗ។
 
ក្រុមហ៊ុន Canary Wharf Group ដែលជាម្ចាស់អគារពាណិជ្ជកម្មនៅ Docklands បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការផ្លាស់ប្តូរទីតាំងរបស់ HSBC នេះទេ ។
 
ដើម្បីសម្របខ្លួនទៅនឹងនិន្នាការផ្លាស់ប្តូរការងារបច្ចុប្បន្ន ក្រុមហ៊ុន Canary Wharf Group បានព្យាយាមធ្វើពិពិធកម្មនូវអាជីវកម្មរបស់ខ្លួនទៅជា អគារស្រាវជ្រាវវិទ្យាសាស្រ្ត ផ្ទះល្វែង ភោជនីយដ្ឋាន បារជាដើម ដើម្បីប្រែក្លាយពីអគារការិយាល័យហិរញ្ញវត្ថុ។
 
បច្ចុប្បន្ន​ ទីផ្សារអចលនទ្រព្យពិភពលោកបានឃើញការផ្លាស់ប្តូរជាបន្តបន្ទាប់ដើម្បីកាត់បន្ថយទំហំការិយាល័យនៃសាជីវកម្មធំៗជាច្រើន។ បើតាមការស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank ក្នុងខែឧសភា ច្រើនជាង ៥០ភាគរយនៃសាជីវកម្មធំជាងគេរបស់ពិភពលោក គ្រោងនឹងកាត់បន្ថយទំហំការងារពី ១០ ទៅ ២០ភាគរយក្នុងរយៈពេលបីឆ្នាំខាងមុខ។
 
ទិន្នន័យពីក្រុមហ៊ុនច្បាប់ Weil Gotshal & Manges បង្ហាញថាអចលនទ្រព្យគឺជាវិស័យដែលមានសម្ពាធខ្លាំងបំផុតនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣។ មូលហេតុ​គឺ​មក​ពី​ការ​រឹត​បន្តឹង​ការ​វាយ​តម្លៃ សាច់​ប្រាក់​ងាយ​ស្រួល និង​សកម្មភាព​វិនិយោគ។
 
ការពិតដែលថាអាជីវកម្មកាត់បន្ថយទំហំនៃទីស្នាក់ការ និងការិយាល័យរបស់ពួកគេមួយផ្នែកគឺមកពីនិន្នាការនៃការធ្វើការពីផ្ទះ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ហើយបានបន្តមកដល់ពេលនេះ ដែលបណ្តាលឱ្យទីស្នាក់ការក្រុមហ៊ុនជាច្រើនត្រូវកាត់បន្ថយទំហំការងារដែលត្រូវការ។
 
ក្រៅ​ពី​នេះ ដោយសារមាន​និន្នាការ​នៃ​ការ​រចនា​ការិយាល័យ​បៃតង ដើម្បីបំពេញ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។ ការផ្លាស់ប្តូរបៃតងគឺជាតម្រូវការដែលមិនអាចជៀសបាននៅចំពោះមុខសម្ពាធពីអ្នកវិនិយោគ អង្គការការពារបរិស្ថាន និងភ្នាក់ងារនិយ័តកម្ម៕
 

Tag:
 អចលនទ្រព្យ
  អគារការិយាល័យ
 ​HSBS
© រក្សាសិទ្ធិដោយ thmeythmey.com