អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រីនូវែលសេឡង់សរសើរចិនដើរតួនាទីស្រោចស្រង់ជម្លោះនៅអ៊ុយក្រែន
28, Jun 2023 , 4:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីងនៅទីក្រុងប៉េកាំង ថ្ងៃទី២៧ ខែមិថុនា។ រូបភាពពី Xinhua ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីងនៅទីក្រុងប៉េកាំង ថ្ងៃទី២៧ ខែមិថុនា។ រូបភាពពី Xinhua ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បាននិយាយថា ចិនអាចដើរតួជាអ្នកស្រោចស្រង់នៅក្នុងជម្លោះអ៊ុយក្រែន នាអំឡុងពេលជួបជាមួយប្រធានាធិបតី ស៊ី ជិនភីង នៅទីក្រុងប៉េកាំងថ្ងៃទី២៧ ខែមិថុនា។

 
លោក Chris Hipkins កំពុងបំពេញទស្សនកិច្ចផ្លូវនៅចិន ក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ ស្ទើរតែមួយភាគបួននៃប្រាក់ចំណូលនាំចេញរបស់នូវែលសេឡង់បានមកពីចិនដែលលឱ្យនូវែលសេឡង់ក្លាយជាប្រទេសពឹងផ្អែកខ្លាំងបំផុតជាមួយទីក្រុងប៉េកាំង បើធៀបប្រទេសលោកខាងលិចផ្សេងទៀត។ ឥទ្ធិពលចិនមកលើនូវែលសេឡង់ បានធ្វើឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវែលីងតោនព្រួយបារម្ភជាខ្លាំង។
 
«ចិនអាចដើរតួក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោករួមគ្នា ដូចជាការប្រែប្រួលអាកាសធាតុ និងសង្រ្គាមនៅអ៊ុយក្រែន» ។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់បែបនេះនេះក្នុងសេចក្តីថ្លែងការណ៍មួយ មុនបន្តថា​ នូវែលសេឡង់នឹងនៅតែប្រកាន់ជានិច្ចនូវការដោះស្រាយ និងលទ្ធផលដែលឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសឯករាជ្យរបស់នូវែលសេឡង់ ឬផលប្រយោជន៍ និងតម្លៃនូវរបៀបដែលគួរឱ្យគោរព និងមិនមានការផ្លាស់ប្តូរ។
 
ចំណែកលោក ស៊ី បានប្រាប់ Hipkins ថា ទំនាក់ទំនងទ្វេភាគីបាន បន្តអភិវឌ្ឍប្រកបដោយសុខុមាលភាព និងស្ថិរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។
 
ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-នូវែលសេឡង់។ លោក ស៊ី បានលើកឡើងបន្ថែម ៕ 
 
 

Tag:
 ចិន
  នូវែលសេឡង់
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com