ជាតិ
ទេសចរក្រោកពីម៉ោង៤ព្រឹក ហើយ​ឡើងភ្នំជាង១ម៉ោង ដើម្បីទស្សនាថ្ងៃរះនៅភ្នំ«ខ្នងផ្សារ»
29, Jun 2023 , 7:59 pm        
រូបភាព
ទេសភាពពេលព្រឹកព្រលឹម នៅតំបន់ទេសចរណ៍ខ្នងផ្សារ ដែលស្ថិតព្រំប្រទល់ខេត្តកំពង់ស្ពឺ និងកោះកុង។
ទេសភាពពេលព្រឹកព្រលឹម នៅតំបន់ទេសចរណ៍ខ្នងផ្សារ ដែលស្ថិតព្រំប្រទល់ខេត្តកំពង់ស្ពឺ និងកោះកុង។
កំពង់ស្ពឺ៖ មើលថ្ងៃរះ នៅលើពើងភ្នំ «ខ្នងផ្សារ» ក្នុងតំបន់ទេសចរណ៍ខ្នងផ្សារ​ ជាគោលដៅមួយរបស់ទេសចរ ដែលទៅលេងនៅទីតាំងនេះ។ លើសពីមើលថ្ងៃរះ នៅទីនេះទេសចរ បានឃើញនូវទិដ្ឋភាព នូវជួរភ្នំនានា និងពពករសាត់ ដ៏អស្ចារ្យ។



ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរៀបចំដោយលោក ស៊ុល រ៉វី ដូចតទៅ៖
 
 

ភាគច្រើនទេសចរ តែងបោះតង់គេងនៅភ្នំ «ខ្នងសំពៅ» និងធ្វើដំណើរថ្មើរជើង ឆ្លងកាត់ភ្នំ និងជម្រាលភ្នំ ជាង១ម៉ោង ដើម្បីទៅទស្សនាថ្ងៃរះ នៅ «ភ្នំខ្នងផ្សារ»។ ដូច្នេះពួកគេត្រូវក្រោកពីដំណេក និងធ្វើដំណើរ តាំងពីម៉ោង៤ ឬម៉ោង៤កន្លះព្រឹក ដើម្បីទាន់មើលថ្ងៃរះ។ 
 
ទេសចរមួយចំនួន ដែលបានទៅទស្សនាថ្ងៃរះ នៅភ្នំខ្នងផ្សារនេះ ពួកគេនិយាយថា ទីនេះគឺស្រស់ស្អាត ដោយសារបានឃើញជួរភ្នំ និងវាលស្មៅបៃតង ពពក ព្រមទាំងអាកាសធាតុត្រជាក់។ ពួកគេបន្តថា ពេលបានមកដល់ទីនេះ បានជួយបំបាត់ស្ត្រេស និងភាពនឿយហាត់ទាំងឡាយរបស់ពួកគេ។ ពួកគេក៏និយាយដូចៗគ្នាដែរថា ប្រសិនមានឱកាស ពួកគេនឹងមកម្ដងទៀត បើទោះបីត្រូវថ្មើជើងឡើងភ្នំ រាប់ម៉ោងក៏ដោយ។ 
 
គួរជម្រាបផងដែរថា តំបន់ទេសចរណ៍ «ខ្នងផ្សារ» ជាទីតាងទេសចរណ៍ឡើងភ្នំមួយ ស្ថិតនៅរវាងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ដើម្បីទៅកាន់ទីនេះ ប្រសិនបើលោកអ្នកចេញពីរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវ​ជាតិ​លេខ​៤ ទៅកាន់​ទី​រួម​ខេត្តកំពង់ស្ពឺ រួច​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង១​គីឡូ បត់​ស្តាំ ប្រមាណ​១​គីឡូ នឹង​ឃើញ​ផ្លូវបត់​ឆ្វេង មាន​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ឱ​រ៉ា​ល់​។ លោក​អ្នក ត្រូវធ្វើ​ដំណើរ​បត់​ចូល​តាម​ច្រក​ឱ​រ៉ា​ល់ ប្រហែល ៥០​គីឡូម៉ែត្រ នឹង​ដល់​រង្វង់​មូល​ឱ​រ៉ា​ល់ រួច​បន្តដំណើរ​ទៅមុខ តាម​ផ្លូវលំ​ប្រមាណ ៣៥​គីឡូម៉ែត្រ ដោយ​ជិះ​កាត់ ទេ​ទឹក​ពុះ នឹង​ទៅដល់​ភូមិ​រលាក់​កងជើង ដែលជា​ភូមិ​នៃ​ភ្នំ​ខ្នង​ផ្សារ​៕
 

Tag:
 ThmeyThmey
  ខ្នងផ្សារ
  ថ្ងៃរះ
  កំពង់ស្ពឺ
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com