ជាតិ
ទេសចរ អាចឱ្យសហគមន៍ខ្នងផ្សាររៀបចំម្ហូបតាមចំណូលចិត្តជាមួយតម្លៃសមរម្យ
02, Jul 2023 , 9:40 am        
រូបភាព
ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ៖ ខ្នងផ្សារ ជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរ ដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ និងតំបន់ធម្មជាតិ។ ស្ថិតនៅភូមិតាំងបំពង់ ឃុំ តាសាល សហគមន៍ទេសចរណ៍ខ្នងផ្សារ មានសេវាកម្ម រៀបចំម្ហូបអាហារជូនទេសចរ នៅក្នុងភូមិ និងនាពេលដល់កំពូលភ្នំ។

 
 
ទេសចរ អាចមានជម្រើសវេចអាហារពីភ្នំពេញ ដើម្បីពិសាមុនឡើងភ្នំ។ ប៉ុន្តែ ទេសចរ គួរឱ្យសហគមន៍រៀបចំអាហារ ដើម្បីផ្ដល់ចំណូលដល់ពួកគាត់។ បាយសាច់ជ្រូក ពងទា ដែលត្រូវបានវេចខ្ចប់ជាមួយស្លឹកចេក មានតម្លៃត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 អ្នកស្រី វ័ន សត់ អ្នករៀបចំម្ហូបអាហារនៅសហគមន៍ខ្នងផ្សារ បានអះអាងថា ចំពោះអាហារខ្លះ អ្នកស្រីយកតែថ្លៃឈ្នួលចម្អិនប៉ុណ្ណោះ។​ 
 
ដើម្បីជម្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

 

Tag:
 (ខ្នងផ្សារ
  អាហារនៅខ្នងផ្សារ)
© រក្សាសិទ្ធិដោយ thmeythmey.com