ជាតិ
ខែមិថុនា៖ ទេសចរជាង ៩ពាន់នាក់ ទៅទស្សនាប្រាសាទព្រះវិហារ និងកោះកេរ
02, Jul 2023 , 1:00 pm        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិព្រះវិហារ
រូបភាព៖ អាជ្ញាធរជាតិព្រះវិហារ
ភ្នំពេញ៖ ក្នុងខែមិថុនា ភ្ញៀវទេសចរជាង ៩ពាន់នាក់ បានចូលទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេះ។ ក្នុងនោះ ប្រាសាទកោះកេរ មានទេសចទៅទស្សនាជាង ៣ពាន់នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ អាជ្ញាធរជាតិព្រះវិហារ។



គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានទេសចរចំនួន ៦ ២១៤នាក់ ដោយភ្ញៀវបរទេសមានចំនួន ២៧០នាក់។ ចំណែក រមណីយដ្ឋានប្រាសាទកោះកេរ មានទេសចរជាតិចំនួន ៣ ៣១៧នាក់។ 
 
ចំពោះទិន្នន័យទេសចរជាង ៩ពាន់នាក់នេះ​ បានធ្លាក់ចុះ បើធៀបនឹងចំនួនទេសចរ ទៅទស្សនារមណីយដ្ឋានទាំងពីរនោះ នៅខែឧសភា ដែលទេសចរជាង ១ម៉ឺននាក់ ក្នុងនោះរមណីយដ្ឋានព្រះវិហារមានភ្ញៀវចំនួន ៦ ៩០៣នាក់ និងប្រាសាទកោះកេរ មានភ្ញៀវ ៣ ៥២៦នាក់។ រីឯ ទេសចរអន្តរជាតិចំនួន ៥៤៤នាក់ផងដែរ។
 
សូមជម្រាបថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងរៀបចំសោភ័ណភាព​នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋាន ប្រាសាទព្រះវិហារ ដូចជាកាត់ដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅទីតាំងសំខាន់ៗ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងសាធារណជន៕
 
 
 
 

Tag:
 ThmeyThmey
  ទេសចរ
  ប្រាសាទព្រះវិហារ
 ​ប្រាសាទកោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com