អន្តរជាតិ
Nokia បន្តកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ជាមួយ Apple
02, Jul 2023 , 7:40 pm        
រូបភាព
ក្រុមហ៊ុន Nokia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់រយៈពេលវែងថ្មីមួយជាមួយ ក្រុមហ៊ុន Apple ខណៈដែលអាជ្ញាប័ណ្ណបច្ចុប្បន្នរវាងក្រុមហ៊ុនទាំងពីរនឹងផុតកំណត់នៅចុងឆ្នាំ ២០២៣។

 
«កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃផលប័ត្រប៉ាតង់របស់ Nokia ការវិនិយោគរយៈពេល​ជា​ច្រើនទសវត្សរ៍នៅក្នុងការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ និងការរួមចំណែកដល់ស្តង់ដារ​កោសិកា និងបច្ចេកវិទ្យាផ្សេងទៀត»។ ប្រធានក្រុមហ៊ុន Nokia លោកស្រី Jenni Lukander លើក​ឡើង​បែប​នេះ​ក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃទី៣០ ខែមិថុនា។
 
ខណៈដែលលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅតែរក្សាជាការសម្ងាត់រវាងក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរ កិច្ចព្រ​មព្រៀងប៉ាតង់បច្ចុប្បន្ន គ្របដណ្តប់ទាំងលើការបង្កើតបច្ចេកវិទ្យា 5G របស់ Nokia និងបច្ចេក​វិទ្យា​ផ្សេង​ទៀតផង។ ក្រុមហ៊ុន Nokia រំពឹងនឹងបញ្ជាក់ពីប្រាក់ចំណូលទាក់ទងនឹង​កិច្ចព្រម​ព្រៀង​ដែល​ចាប់​ផ្តើម​ពីខែមករាឆ្នាំ ២០២៤ ដោយស្របជាមួយនឹងទស្សនវិស័យរយៈពេលវែងរបស់ក្រុមហ៊ុននេះដែរ។។
 
ផលប័ត្រប៉ាតង់របស់ Nokia ត្រូវបានបង្កើតឡើងលើក្នុងចំនួនទឹកប្រាក់ជាង១៤០ពាន់លានអឺរ៉ូ ឬ ១១៥២,៧០លានដុល្លារ ដែលបានវិនិយោគក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com