ជាតិ
លោក អេង ណាំ ប្រគល់វត្ថុបុរាណចំនួន១២ ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
02, Jul 2023 , 4:40 pm        
រូបភាព
សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីលោក អេង ណាំ ពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប។  លោក អេង ណាំ បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណជូនសារមន្ទីរថែរក្សា និងអភិរក្សបន្ត។

 
 


លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបញ្ជាក់ថា អ្នកជំនាញ មិនទាន់អាចកំណត់អត្តសញ្ញាណវត្ថុទាំងអស់នេះនៅឡើយ។ អ្នកជំនាញ កំពុងសិក្សាពីសម័យកាលវត្ថុទាំងអស់នេះ។  

វត្ថុបុរាណទាំងនោះ មានដូចជា កងដៃតូចធំចំនួន៦ កញ្ចក់សំរិទ្ធចំនួនមួយ ផ្តិលទឹកមួយ ចានមួយ កណ្តឹងមួយ កាំបិតមួយ និងពូថៅចំនួនមួយ។ អ្នកជំនាញ អាចសនិ្នដ្ឋានបានថា វត្ថុបុរាណទាំងនោះ ត្រូវបានផលិតឡើងអំពីសំរឹទ្ធ និងកាំបិតមានផ្លែដែក។



បើតាម លោក អេង ណាំ កងដៃធំចំនួនពីរ មានប្រភពមកពីខេត្តបាត់ដំបង និងវត្ថុក្រៅពីនោះ មានប្រភពមកពីខេត្តឧត្តរមានជ័យ។ សារមន្ទីរ ក៏កំពុងស្នើសុំអ្នកជំនាញមកវិភាគ និងកំណត់អាយុកាលនៃវត្ថុទាំងនោះ ដើម្បីធ្វើការថែទាំ និងសម្អាត៕ 
 






Tag:
 (វត្ថុបុរាណ
  សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ)
© រក្សាសិទ្ធិដោយ thmeythmey.com