សង្គមអន្តរជាតិ​
អន្តរជាតិ
ភាគខាងត្បូងជប៉ុនរងគ្រោះដោយទឹកជំនន់ ឯខាងជើងនិងខាងលិចមានសីតុណ្ហភាពកើនឡើង
03, Jul 2023 , 7:30 pm        
រូបភាព
ស្ពានផ្លូវដែក នៃខ្សែរថភ្លើង Japan Rail Mine ត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Mine ខេត្ត Yamaguchi ថ្ងៃ ទី ១ខែ កក្កដា ឆ្នាំ ២០២៣។ រូបភាព ៖ AFP ។
ស្ពានផ្លូវដែក នៃខ្សែរថភ្លើង Japan Rail Mine ត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Mine ខេត្ត Yamaguchi ថ្ងៃ ទី ១ខែ កក្កដា ឆ្នាំ ២០២៣។ រូបភាព ៖ AFP ។
ជប៉ុន ត្រូវបានវាយប្រហារពីគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេស ស្របពេលដែលភាគខាងជើង និងភាគខាងលិចកំពុងទទួលរងកើនឡើងកម្តៅដ៏ខ្លាំង។ អាជ្ញាធរជប៉ុនបានអំពាវប្រជាជនដែលកំពុងរស់នៅតំបន់ទាំងនេះ​ឱ្យមានការប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិទាំងពីរនេះ​។

 
 
មន្ត្រីឧតុនិយមជប៉ុនបានអំពាវនាវប្រជាជននៅក្នុងតំបន់ Kyushu ភាគខាងត្បូងរបស់ជប៉ុន ឱ្យមានការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុកតំបន់នេះកាលពីចុងសប្តាហ៍ ដែលគ្រោងនឹងបន្តនៅដើមសប្ដាហ៍នេះ។
 
បើតាមមន្ត្រីអាកាសធាតុជប៉ុន តំបន់ Kyushu នឹងមាននូវភ្លៀងច្រើនដែលអាចនាំឱ្យមានកម្ពស់ទឹក៥០មីលីម៉ែត្រក្នុងមួយម៉ោង។ នេះបើតាមទូរទស្សន៍ជប៉ុន NHK ។
 
ទន្ទឹមនេះ សីតុណ្ហភាពបានកើនឡើងនៅកន្លែងជាច្រើនពីភាគខាងលិចទៅភាគខាងជើងរបស់ជប៉ុនកាលពីថ្ងៃអាទិត្យ ហើយកំដៅដ៏ក្តៅគគុកត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងតំបន់រួមមាន Kinki និង Tokai ។
សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៥អង្សាសេនៅក្នុងទីក្រុង Nara, Gifu, Nagoya និង Kofu និង ៣២អង្សាសេនៅកណ្តាលទីក្រុងតូក្យូនៅថ្ងៃទី៣ ខែមិថុនា។
 
ការកើនឡើងសីតុណ្ហភាពដ៏ខ្ពស់នេះ អាចបណ្តាលឱ្យមានបរិយាកាសមិនស្ថិតស្ថេរ ហើយមន្ត្រីជំនាញកំពុងជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម៕
 
 
 

Tag:
 ជប៉ុន
  គ្រោះធម្មជាតិ
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com