ជាតិ
«ពីចម្ការ ទៅខ្ទះឆា» ជំនួបអ្នកផលិត,អ្នកទិញ និងចុងភៅ ឈ្វេងយល់ពីតម្រូវការកសិផល
04, Jul 2023 , 9:00 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក អង្គការអាគ្រីស៊ុត ប្រចាំកម្ពុជា។
រូបភាពពីទំព័រហ្វេសប៊ុក អង្គការអាគ្រីស៊ុត ប្រចាំកម្ពុជា។
សៀមរាប៖ អង្គការអាគ្រីស៊ុត ប្រចាំកម្ពុជា (AGRISUD International Cambodia) បានរៀបចំកម្មវិធី «ពីចម្ការ ទៅខ្ទះឆា» ដើម្បីឈ្វេងយល់ពីតម្រូវការកសិផល រវាងអ្នកផលិត, អ្នកទិញ និងចុងភៅ។ ជំនួបពហុភាគីនេះ បានពិភាក្សាគ្នាពីបញ្ហាប្រឈមរបស់កសិករ និងតម្រូវការកសិផល របស់អ្នកទទួលទិញជាដើម។

 
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងលោក ស៊ុល រ៉វី ជាមួយលោក ជិញ ភារៈ អនុប្រធានសម្របសម្រួលគម្រោង នៃអង្គការ AGRISUD International Cambodia ដូចតទៅ៖



កម្មវិធី «ពីចម្ការ ទៅខ្ទះឆា»​នេះ បានរៀបចំឡើងនៅថ្ងៃទី៣០មិថុនា នៅបន្ទាយក្រអូបឃុនរាម ក្នុងស្រុកបន្ទាយស្រី​ ខេត្តសៀមរាប។ នាជំនួបនោះមានអ្នកចូលរួមចំនួន១០៩នាក់ រួមមាន អាជ្ញាធរស្រុក ឃុំ ភូមិ គ្រូបង្គោល កសិករ អង្គការដៃគូ ដៃគូអាជីវកម្ម ចុងភៅពីសាលាបាយ និង​បុគ្គលិ កសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប។ 
 
គួរជម្រាបផងដែរថា បច្ចុប្បន្នអង្គការអាគ្រីស៊ុត កំពុងគាំទ្រកសិករលើវិស័យកសិកម្ម តាមរយៈ ការផ្តល់បច្ចេកទេសដល់សហគមន៍ ក្នុងការផលិតផលមានគុណភាព និងសុវត្ថិភាព ដើម្បីជំរុញផលិតកម្ម​ចូលទៅក្នុងទីផ្សារ​ឱ្យបានទូលំទូលាយ។ តាំងពីឆ្នាំ២០១១មក អង្គការនេះបានបណ្ដុះបណ្ដាលកសិករសរុបចំនួន ១ ៩៧០គ្រួសារ ក្នុងស្រុកពួក, ក្រុងសៀមរាប, ស្រុកប្រាសាទបាគង, ស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ក្នុងខេត្តសៀមរាប៕

Tag:
 ThmeyThmey
  កសិកម្ម
  ពីចម្ការ ទៅផ្ទះឆា
  Argisud
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com