អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សភឿថៃ និងឆ្ពោះទៅមុខ ឯកភាពឱ្យប្រធានបក្ស Prachachat កាន់តំណែងប្រធានសភា
04, Jul 2023 , 11:20 am        
រូបភាព
លោក Wan Muhamad Noor Matha ប្រធានបក្ស Prachachat ។ រូបភាពពី AFP ។
លោក Wan Muhamad Noor Matha ប្រធានបក្ស Prachachat ។ រូបភាពពី AFP ។
បក្សឆ្ពោះទៅមុខ និងបក្សភឿថៃ បានព្រៀមព្រៀងគ្នាឱ្យមេដឹកនាំគណបក្ស Prachachat លោក Wan Muhamad Noor Matha ជាប្រធានសភា ខណៈដែលបក្សទាំងពីរនិងទទួលតំណែងជាអនុប្រធានសភា។  Prachachat ជាបក្សដែលទទួលអសនៈធំទីបីក្នុងចំណោមការចងសម្ព័ន្ធបក្សទាំងប្រាំបី។

 
 
នៅក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃទី៣ ខែកក្កដា លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខបាននិយាយថា បក្សទាំងពីរបានយល់ព្រមតែងតាំងលោក Wan Noor ជាប្រធានសភា ស្របពេលដែលសមាជិកសភាមកពីបក្សឆ្ពោះទៅមុខនិងកាន់តំណែងជាអនុប្រធានសភាទីមួយ ហើយសមាជិកសភាពភឿថៃជាអនុប្រធានសភាទីពីរ។លោកបន្តថា សភាជិកបក្សរួបរួមសម្ព័ន្ធទាំងប្រាំមួយទៀត បានយល់ព្រមចំពោះសំណើនេះផងដែរ។​ 
 
សន្និសីទនេះ ធ្វើឡើងមុនការបើកសម័យប្រជុំសភាក្រោមព្រះរាជអធិបតីភាពមហាក្សត្រថៃ មហា វជិរាលង្ករណ៍ ។ រដ្ឋសភាថៃ ក៏បានបោះឆ្នោតលើបេក្ខភាពលោក Wan Noor នាកិច្ចប្រជុំដំបូងរបស់ខ្លួននៅថ្ងៃទី៤ ខែកក្កដា។
 
ចំណែកអនុប្រធានបក្សភឿថៃ លោក Phumtham Wechayachai បានអះអាងថា លោក Wan Noor អាចទទួលបានពីគ្រប់ភាគី ដែលភាគីបានព្រមព្រៀងគ្នានឹងបញ្ចប់ភាពជាប់គាំងនៅក្នុងមុខតំណែងមួយនេះ។ លោកបន្ត ៖ « អ្វីដែលសំខាន់បំផុត គឺរក្សាឯកភាពគ្នាដើម្បីបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យ»។ 
 
ការស្នើបេក្ខជនផ្សេងពីបក្សទាំង២ ជាការបំបែកភាពទាល់ច្រកជាច្រើនសប្ដាហ៍រវាងបក្សធំៗទាំង២ ដែលទាមទារតំណែងប្រធានរដ្ឋសភា។ កន្លងមក បក្សឆ្ពោះទៅមុខ ចង់ឱ្យសមាជិកសភាខ្លួនលោក Padipat Sunthiphada នឹងកាន់តំណែងនេះ ចំណែកបក្សភឿថៃចង់ឱ្យសមាជិកជើងចាស់របស់ខ្លួនលោក Suchart Tancharoen កាន់តំណែងនេះដែរ។ 
 
លោក Wan Noor បានក្លាយជាជម្រើសដ៏សក្តិសមចំពោះតួនាទីជាប្រធានរដ្ឋសភា បន្ទាប់ពីបក្សភឿថៃ និងឆ្ពោះទៅមុខដើម្បីដោះស្រាយភាពជាប់គាំងរបស់ខ្លួនដោយឯកភាពគ្នាប្រគល់មុខតំណែងនេះទៅភាគីទីបី រួមទាំងសម្ព័ន្ធទាំងប្រាំមួយបក្សទៀត។ 
 
ប្រធានបក្ស Prachachat រូបនេះបាននិយាយថា លោកមិនចង់បានការងារនេះ ប៉ុន្តែលោកនឹងទទួលយក ប្រសិនមានការជំរុញបង្កើតសម្ព័ន្ធទៅមុខ ហើយត្រូវបានយល់ព្រមដោយភាគីទាំងពីរ និងដៃគូផ្សេងទៀត។ លោកថា ៖ « ខ្ញុំសុខចិត្តទទួលតំណែងប្រសិនបើពួកគេឈានដល់ការព្រមព្រៀងមួយ»។ 
 
លោក Wan Noor ធ្លាប់ជាអតីតប្រធានរដ្ឋសភាដែលពីមុនលោកក៏ធ្លាប់ជាសមាជិកបក្សភឿថៃពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ផងដែរ។ 
 
ក្រោយការបោះឆ្នោតជាតិថៃនៅថ្ងៃទី ១៩ ខែមិថុនា​ ក្នុងការចងសម្ព័ន្ធបក្សទាំងប្រាំបី បក្ស Prachachat ទទួលបានអសនៈធំទីបី គឺចំនួន ៩អសនៈ ចំណែកបក្សឆ្ពោះទៅមុខមាន ១៥១អសនៈ និងបក្សភឿថៃមាន ១៤១អសនៈ ។
​នៅ​ថ្ងៃ​ទី​៤ កក្កដា គឺមានការបោះឆ្នោតប្រធានសភា​ថៃ ហើយត្រូវ​គេ​រំពឹង​ថា​នឹង​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី១៣ កក្កដា៕

Tag:
 ភឿថៃ
  ឆ្ពោះទៅមុខ
  Pita
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com