កីឡាជាតិ
ជាតិ
AFF U19 Women’s ៖ ក្រុមនារីកម្ពុជាបន្តយកឈ្នះលើទីម័រខាងកើត ឡើងឈរកំពូលតារាងពូល A
07, Jul 2023 , 5:57 pm        
រូបភាព
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម ១៩ឆ្នាំ ធ្វើបានយ៉ាងល្អដោយបន្តយកឈ្នះលើការក្រុមទីម័រខាងកើតលទ្ធផល ១-០ ក្នុងជំនួបការប្រកួតពានរង្វាន់ AFF U19 Women’s Championship 2023 ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៧ ខែកក្កដា។ ជ័យជម្នះទី២ បន្ទាប់ពីក្រុមកម្ពុជាបានប្រកួតយកឈ្នះឡាវ លទ្ធផល ២-១ នាជំនួបដំបូង។



លទ្ធផល ១-០ ឈ្នះលើក្រុមនារីទ័ម័រខាងកើត បានរុញច្រានក្រុមនារីកម្ពុជាឡើងឈរពូល A បណ្តោះអាសន្ន ដោយមាន ៦ពិន្ទុក្នុងដៃ ខណៈត្រូវរង់ចាំការប្រកួតទល់ក្រុមនារីឥណ្ឌូណេស៊ីអាយុក្រោម ១៩ឆ្នាំ នៅប្រកួតចុងក្រោយ។ ២ក្រុមដែលមានពិន្ទុឈរលេខ ១ និងលេខ ២ នឹងត្រូវឡើងទៅវគ្គជម្រុះបន្ត។
 
កាលពីថ្ងៃទី៥ ខែកក្កដា ក្រុមនារីកម្ពុជាអាយុក្រោម ១៩ឆ្នាំ យកឈ្នះឡាវ លទ្ធផល ២-១ ក្នុងកីឡដ្ឋាន Gelora Swriwiiava ដោយកាលនោះកីឡាការិនី ឈិត សាភឿន ជាអ្នកស៊ុតបាល់រកបានជ័យជម្នះ ២គ្រាប់នោះដល់កម្ពុជា។
 
ឯពូល B មាន វៀតណាម, ម៉ាឡេស៊ី និង សិង្ហបុរី រីឯ ពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com