ជាតិ
ពិព័រណ៍ “​ព្រះ​រាជ​ទស្សនកិច្ច​ទៅ​​ប្រទេស​បារាំង​របស់​ព្រះ​​បាទ​ ស៊ីសុវត្ថិ ឆ្នាំ១៩០៦” បន្ត​ដល់​ចុង​​ខែ​កក្កដានេះ​
08, Jul 2023 , 2:29 pm        
រូបភាព
រូបផ្ដល់ឱ្យ
រូបផ្ដល់ឱ្យ
ភ្នំពេញ​៖ នេះ​គឺ​ជា​ឱ​កាស​ចុង​ក្រោយ​ ដើម្បី​ទស្សនា​ពិព័រណ៍​ស្ដី​អំពី​ដំណើរ​ផ្សង​ព្រេង​ ជា​ប្រវត្តិ​សាស្ត្រ​​នៃ “​ព្រះ​រាជ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារាំង​ របស់​ព្រះបាទ ស៊ីសុវត្ថិ នាឆ្នាំ​១៩០៦ គ្រា​ដំបូង​នៃ​ការ​ស្វែង​យល់​ចិត្ត​គ្នា​រវាង​ខ្មែរ​ និង​បារាំង​»។

ពិព័រណ៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​​បំផុត​ ដែល​រៀប​រាប់​ពី​ “​ព្រះ​រាជ​​ទស្សន​កិច្ច​ ទៅ​កាន់​ប្រទេស​បារាំង​​របស់​ព្រះ​បាទ​ ស៊ីសុវត្ថិ​ នា​ឆ្នាំ​១៩០៦ គឺ​គ្រា​ដំបូង​នៃ​ការ​ស្វែង​យល់​ចិត្ត​គ្នា​រវាង​​ខ្មែរ​និង​បារាំង​។ ពិព័រណ៍​នេះ​ នឹង​តាំង​បង្ហាញ​​រហូត​ដល់​​ចុង​ខែ​កក្កដា​ ឆ្នាំ​២០២៣​នេះ​។ ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​។
 
ពិព័រណ៍​នេះ​មាន​ការ​ដាក់​តាំង​បង្ហាញ​ខ្សែ​ភាព​យន្ត​ឯកសារ​ចំនួន​៥ និង​វត្ថុ​តាំង​ចំនួន​​៦៩​ រួម​មាន​ប័ណ្ណ​ប្រៃ​សនីយ៍​ច្បាប់​ដើម​ រូប​ថត អត្ថបទ​ព័ត៌​មាន​ និង​កាស​អនុស្សាវរីយ៍​ជា​ច្រើន​។ របស់​ទាំង​អស់​នោះ បាន​បង្ហាញ​ពី​ឥទ្ធិពល​ការទូត​ និង​វប្បធម៌​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ រួម​ជា​មួយ​នឹង​ភាព​​​ទាក់​ទាញ​ សែល​បង្កើត​ឡើង​ដោយ ព្រះ​មហាក្សត្រ​ខ្មែរ​ ក្នុង​ចំណោម​សាធារណជន​ និង​ឥស្សរជន​បារាំង​។
  
រូបផ្ដល់ឱ្យ

ចាប់​តាំង​ពី​ការ​​ដាក់​តាំង​បង្ហាញ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២២មក ពិព័រណ៍​នេះ បាន​ទាក់​ទាញ​អ្នក​ទស្សនា​​រាប់​ពាន់​នាក់​ និង​ត្រូវ​បាន​ពន្យាពេល​ នៃ​ការ​បិទ​បញ្ចប់​ពិព័រណ៍​ម្ដង​រួច​មក​ហើយ​ ដើម្បី​ទទួល​បាន​ភ្ញៀវ​ឱ្យ​កាន់​តែ​ច្រើន​។ ថ្ងៃ​ទី​៣១​ខែ​កក្កដា ខាង​មុខ​នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ នៃ​ការ​តាំង​ពិព័រណ៍​​នេះ​។
  
រូបផ្ដល់ឱ្យ

សូម​រំលឹក​ថា សារមន្ទីរ​ ស.ស.រ គឺ​ជា​សារមន្ទីរ​ដែល​អន្តរកម្ម​​បំផុត​ នៅ​ក្នុងរាជ​ធានីភ្នំពេញ​។ សាធារណជន​ទាំង​អស់​ អាច​​ទៅ​ទស្សនា​សារមន្ទីរ​ ស.ស.រ ដើម្បី​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​ប្រទេស​កម្ពុជា ក្នុង​រយៈ​កាល​ ២ ០០០ឆ្នាំ តាម​រយៈ​ការ​លាយ​បញ្ចូល​គ្នា រវាង​ការ​តាំង​បង្ហាញ​ ជា​លក្ខណៈ​ឌីជីថល និង​វត្ថុ​បុរាណ​ចាស់​ៗ ដែល​ស្រប​ទៅ​នឹង​សារមន្ទីរ​បែប​ទំនើប​បំផុត​៕
 
 
 

Tag:
 ព្រះ​​បាទ​ ស៊ីសុវត្ថិ
  រាជវង្ស
  ក្សត្រ
  មហាក្សត្រ
  វប្បធម៌​
  សិល្បៈ
  ពិព័រណ៍​
  រូប​ថត​​
© រក្សាសិទ្ធិដោយ thmeythmey.com