ជាតិ
បទសម្ភាសន៍
អ្នក​នាង អ៊ូច សូដានី ប្រើវិធី​​​ចាប់​ឆ្នោតដើម្បីបាន​​គំនិតនិពន្ធ​សៀវភៅ​រឿង​​កុមារ
10, Jul 2023 , 8:59 am        
រូបភាព
 ភ្នំពេញ​៖ ការស្វែងរកគំនិតយកមកនិពន្ធ ឬតាក់តែងជាសៀវភៅនិទានសម្រាប់កុមារ មិន​មែន​ជាកិច្ចការងាយស្រួល ហើយអ្នកនិពន្ធ ក៏មិនចេះតែមានគំនិតរឿងរហូតនោះដែរ។ អ្នក​និពន្ធ​​សៀវភៅសម្រាប់កុមារ ដូចជា អ្នកនាង អ៊ូច សូដានី ក៏ចេះទាល់គំនិតដែរ។ ប៉ុន្តែ​អ្នក​និពន្ធ​រូប​នេះ ក៏នៅតែមានវិធីរិះរកគំនិតរឿងថ្មីៗ និងប្លែក មកច្នៃប្រឌិតបន្ថែម​បញ្ចូល​ក្នុងស្នាដៃ​និពន្ធ​របស់ខ្លួន។

សម្រាប់ អ្នកនាង អ៊ូច សូដានី ​វិធីរកគំនិតរឿងដែលគាត់ធ្លាប់ប្រើញឹកញាប់នោះ គឺជាការចាប់​ឆ្នោតជ្រើសរើស តួអង្គ ទីតាំង និងហេតុផលក្នុងការសរសររឿងសម្រាប់​កុមារ​។ «គំនិត​មិន​ចេះ​​តែ​ចេញ​រហូត​ទេ​។ ខ្ញុំ​រៀន​ជា​មួយ​គ្រូ​បារាំង​គាត់​និយាយ​ថា ​ការ​ចាប់​ឆ្នោត​ជា​វិធី​សាស្ត្រ​ល្អ​បំផុត​ សម្រាប់​អ្នក​និពន្ធ​ស្ទើរ​តែ​គ្រប់​រូប​ទាំង​អស់។​ វា​ជួយ​ឱ្យ​យើង​សរសេរ​រឿង​ចេញ។ បើ​និយាយ​ឱ្យ​អាក្រក់​ស្ដាប់​ វា​​ដូច​​ជា​ការ​ចាប់​បង្ខំ​ខ្លួន​ឯងដែរ។ ​ពេល​ខ្លះ​ខ្ញុំ​រៀប​គំនិត​​​មិន​ត្រូវ​​។ ដូច្នេះ​ការ​ចាប់​ឆ្នោត​ ​​ល្អ​សម្រាប់​​ខ្ញុំ ​​ហើយ​​ភាគ​ច្រើនខ្ញុំ​ប្រើវិធី​ចាប់​ឆ្នោត​»។ នេះ​ជា​ការ​រៀប​រាប់​របស់ អ្នកនិពន្ធ អ៊ូច សូដានី។
 
ដើម្បីជ្រាប​ច្បាស់សូមអញ្ជើញតាមដានកិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន អ្នក​សារព័ត៌មាន​ថ្មីៗ និងអ្នក​នាង អ៊ូច សូដានី អ្នកនិពន្ធសៀវភៅកុមារ ៖ 

Tag:
 អ៊ូច សូដានី
  អំណាន
  និពន្ធ
  ​​រឿង​ខ្លី
  សៀវភៅកុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com