កីឡាជាតិ
ជាតិ
កុមារា លួន បញ្ញា ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ដោយយក Messi ជានិមិត្តរូប
10, Jul 2023 , 11:14 am        
រូបភាព
ដោយ:
សៀមរាប៖ កុមារា លួន បញ្ញា រហស្សនាម Messi តួច ហ្វឹកហាត់ក្នុងក្រុមថ្នាលក្លិបសៀមរាបយូណាយធីត (Siem Reap United ) មានបំណងក្លាយជាកីឡាបាល់ទាត់ជាជីព ដោយយកប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Leonel Messi ជានិមិត្តរូប។

 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ពីទឹកដីខេត្តសៀមរាបកុមារាមានវ័យត្រឹម ១០ឆ្នាំ លួន បញ្ញា ដែលមិត្តរួមក្រុមឱ្យរហស្សនាមថា Messi តូច ថាខ្លួនចេះលេងបាល់ទាត់ដំបូងដោយសារមានឪពុកជាអ្នកបង្ហាត់បង្រៀននៅផ្ទះ និងក្រោយមកបានហាត់រៀនជាមួយគ្រូបង្វឹកនៅក្លិប Siem Reap United។
 
ការហ្វឹកហាត់របស់កីឡាករ លួន បញ្ញា ជាមួយមិត្តរួមក្រុម សៀមរាប United
«ខ្ញុំស្រឡាញ់បាល់ទាត់ ខ្ញុំចង់ក្លាយជាកីឡាករអាជីព ហើយកីឡាករដែលជានិមិត្តរូបរបស់ខ្ញុំគឺ Messi»។ កុមារា លួន បញ្ញា រៀរាប់ដូច្នេះ។ Messi តូច បន្ថែមថាខ្លួនចូលចិត្តទស្សនាវិដេអូរបស់កីឡាករ Leonel Messi លេងដើម្បីរៀនពីបច្ចេកទេសថ្មីៗ។ នៅក្នុងក្រុមថ្នាល Siem Reap United បញ្ញា ដែលធ្លាប់លេងនៅតំបន់ការពារ បានផ្លាស់ប្តូរមកលេងនៅតំបន់ប្រយុទ្ធវិញ ដោយសារទេពកោសល្យដ៏ល្អរបស់គេ។
 
ក្នុងតំណែងប្រយុទ្ធមែន ប៉ុន្តែ Messi តូច ចូលចិត្តបញ្ជូនបាល់ទៅមិត្តរួមក្រុមជាអ្នកបញ្ចប់ទី (Asisst) ជាជាងស៊ុតដោយខ្លួនឯង។ នៅក្នុងក្រុម បញ្ញា មានដៃគូជាខ្សែបម្រើម្នាក់ឈ្នោះ Herry ហើយអ្នកទាំងពីរជាមិត្តរួមក្រុមដ៏ល្អ។
 
គួបញ្ជាក់ថា កុមារា លួន បញ្ញា ហៅ Messi តូច ហ្វឹកហាត់បាល់ទាត់នៅក្លិបសៀមរាបយូណាយធីត(ថ្នាលយុវជន) នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប៕
 

Tag:
 កីឡាបាល់ទាត់
 លួន បញ្ញា
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com