កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ព្រំ សំណាង យល់ព្រមជួបស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc
10, Jul 2023 , 8:19 pm        
រូបភាព
បង្គោលក្រហមកីឡាករ ព្រំ សំណាង ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២កន្លងទៅ
បង្គោលក្រហមកីឡាករ ព្រំ សំណាង ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២កន្លងទៅ
ដោយ:
កីឡាករ រុំ សំណាង ឬព្រំ សំណាង ម្ចាស់មេដាយមាសគុនខ្មែរកីឡាស៊ីហ្គេមលើកទី៣២ យល់ព្រមសាកជួបស្តេចប្រដាល់មីយ៉ាន់់ម៉ា Dave Leduc នៅក្នុងខែតុលា ខាងមុខនេះ។ ការយល់ព្រមរបស់សំណាង ធ្វើឡើងបន្ទាប់ពីមានការទទូចជាច្រើនលើកច្រើនសារពីសំណាក់ Dave Leduc កីឡាករប្រដាល់គុន Leth Wei របស់មីយ៉ាន់ម៉ា។

 
«គេសុំជួបខ្ញុំ ឥឡូវយើងនឹងបានជួបគ្នានៅខែតុលាខាងមុខនេះហើយ»។ កីឡាករគុនខ្មែរមានរហស្សនាមជើងកន្ត្រៃហោះ ព្រំ សំណាង ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរសព្ទនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ដូច្នេះ ខណៈខ្លួនកំពុងបុកហ្វឹកហាត់បណ្តើរដើម្បីត្រៀមខ្លួនឱ្យបានរៀបរយល្អមុនការប្រកួតមកដល់។

ការប្រកួតរវាងបង្គោលក្រហមកីឡាករព្រំ សំណាង ជាមួយបង្គោលខៀវ Tun Tun មកពីមីយ៉ាន់ម៉ា
 
យ៉ាងណាចំពោះជំនួបដ៏កក្រើកនេះដែរកីឡាករវាយមិនថយលើសង្វៀន រុំ សំណាង បញ្ជាក់ថាការជួបជាមួយកីឡាករ Dave Leduc ខ្លួននឹងប្រឹងប្រែងឱ្យបានខ្លាំង និងស្វែងយល់ពីស្តេចប្រដាល់មីយ៉ាន់ម៉ាឱ្យបានច្រើន។ សំណាង បន្ថែមថាការប្រកួតលក្ខណៈគុនខ្មែររូបគេមានជំនឿចិត្តខ្ពស់ក្នុងការដណ្តើមជ័យជន្នះ ម្យ៉ាងទៀតការប្រកួតនៅក្នុងស្រុកខ្លួនកាន់តែមានក្តីសង្ឃឹមពីសំឡេងគាំទ្រអ្នកទស្សនា។
 
កីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះបន្តថា៖«ខ្ញុំប្រកួតនៅខ្មែរមានជំនឿចិត្ត កក់ក្តៅច្រើន។ ឥឡូវនេះខ្ញុំកំពុងហ្វឹកហាត់បន្ថែមដើម្បីសុខភាពល្អផង និងពង្រឹងសមត្ថភាពផង»។ ចំណែកការរៀបចំឱ្យបានជួបគ្នានេះដែរធ្វើឡើងបន្ទាប់ពីកីឡាករដើមកំណើតបារាំង Leduc ប្រកាសតាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនជាច្រើនលើកច្រើនសារដើម្បីសុំជួបប្រកួតជាមួយកីឡាករគុនខ្មែរ ព្រំ សំណាង៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ព្រំ សំណាង
 Dave Leduc
© រក្សាសិទ្ធិដោយ thmeythmey.com