ជាតិ
អត្ថបទពាណិជ្ជកម្ម
កិច្ចសហការប្រតិបត្តិការលើមធ្យោបាយទូទាត់រវាងក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុិនសួរេន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ​
11, Jul 2023 , 5:09 pm        
រូបភាព
នៅថ្ងៃអង្គារ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុិនសួរេន ភីអិលស៊ី (ភីភីអាយ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ​ ភីអិលស៊ី (អេ អឹម ខេ)​ បានចុះហត្ថលេខាធ្វើកិច្ចសហប្រតិបត្តិការលើមធ្យោបាយទូទាត់ និងពង្រឹងភាពជាដៃគូរបស់ក្រុមហ៊ុនទាំងពីរឱ្យកាន់តែប្រសើរ និងពង្រីកវិសាលភាពសេវាកម្មក្រុមហ៊ុន ឱ្យមានភាពរីកចម្រើនប្រកបដោយចីរភាព។
 
ការងារនេះនឹងផ្ដល់ជូនអតិថិជនក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ ទទួលបាននូវភាពងាយស្រួលក្នុងការទូទាត់ថ្លៃបុព្វលាភធានារ៉ាប់រង តាមរយៈកម្មវិធីអាប់ (APP) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលបានដំឡើងក្នុងទូរស័ព្ទដោយរហ័ស និងសុវត្ថិភាពដែលជាជម្រើសមួយដ៏ល្អសម្រាប់អ្នកប្រើប្រាស់ ស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។​
 


លើសពីនេះ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងរបស់ ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ អាច ទូទាត់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងងាយស្រួលគ្រប់ទីកន្លែង តាមរយៈភ្នាក់ងារ អេ អឹម ខេ ជាង៦០០០កន្លែង និងគ្រប់សាខាគ្រឹះស្ថានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
 
ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ យើងមានភាពជឿជាក់យ៉ាងម៉ុតមាំថា អតិថិជនរបស់ក្រុមហ៊ុនទាំងពីរនឹងទទួលបាននូវភាពងាយស្រួល ឆាប់រហ័ស និងមានទំនុកចិត្តកាន់តែខ្ពស់តាមរយៈការប្រើប្រាស់សេវាកម្មមធ្យោបាយទួទាត់យ៉ាងទូលំទូលាយ។


 
អតិថិជនទាំងអស់អាចទំនាក់ទំនងមកកាន់ ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ តាមរយៈលេខទូរសព្ទ ០១៥ ៧៨ ០០ ៧៨ ឬ [email protected] ឬមកកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ តាមរយៈលេខទូរសព្ទ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ ឬ [email protected]​​​ ដើម្បីទទួលបានការណែនាំទាក់ទងនឹងព័ត៌មានលម្អិតសេវាកម្មផ្សេងៗ។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។
 
(អត្ថបទពាណិជ្ជកម្ម)
 


© រក្សាសិទ្ធិដោយ thmeythmey.com