ជាតិ
អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាល​ ដើម្បីកែប្រែសារមន្ទីរ ជាកន្លែងទាក់ទាញ
13, Jul 2023 , 8:59 am        
រូបភាព
(រូបតំណាង) ក្រុមយុវជន កំពុងទស្សនា នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងក្រុងសៀមរាប កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពពីអាជ្ញាធរជាតិអប្សរា។
(រូបតំណាង) ក្រុមយុវជន កំពុងទស្សនា នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងក្រុងសៀមរាប កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពពីអាជ្ញាធរជាតិអប្សរា។
សៀមរាប៖ សិក្ខាកាមចំនួន២៥នាក់ ជាមន្ត្រី និងបុគ្គលិកអាជ្ញាធរអប្សារា បានទទួលចូលរួមសិក្ខាសាលាស្ដីពី «ការរៀបចំ និងការកែលម្អសារមន្ទីរ ឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា»។ លោក ប៉ែន ចំរ៉ុង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពដល់មន្ត្រីដែលបម្រើការនៅសារមន្ទីរ ក្នុងការរៀបចំបន្ថែមការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាសារមន្ទីរ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មានសារព័ត៌មានថ្មីៗ ជាមួយ លោក លោក ប៉ែន ចំរ៉ុង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 
 
 
សិក្ខាសាលាខាងលើនេះ មានរយៈពេល៤ខែ គឺចាប់ផ្ដើមពីថ្ងៃទី៦ខែកក្កដា រហូតដល់ខែតុលា ឆ្នាំ២០២៣។ សិក្ខាសាលានេះ បានផ្តោតទៅលើខ្លឹមសារដូចជា ការណែនាំអំពីតួនាទី គោលបំណង និងការគ្រប់គ្រងសារមន្ទីរ, វិធីសាស្រ្ត និងបច្ចេកទេសអំពីការរៀបចំ និងការតាំងពិព័រណ៌សារមន្ទីរ,  វិធីសាស្រ្ត និងបច្ចេកទេសនៃគោលនយោបាយគ្រប់គ្រងសមុច្ច័យ, ការធ្វើទីផ្សារ, ការផ្សព្វផ្សាយ និងការរចនាក្រាហ្វិកសម្រាប់ការផ្សាយពាណិជ្ជកម្ម។ 
 
គួរជម្រាបផងដែរថាសិក្ខាកាមចូលរួម២៥នាក់ ក្នុងនោះជាមន្ត្រីសារមន្ទីរ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា, មន្ត្រីសារមន្ទីរ Eco-Global អាជ្ញាធរជាតិព្រះវិហារ, មន្ត្រីអាជ្ញាធរជាតិសំបូរព្រៃគុក, មន្ត្រីសារមនី្ទរជាតិកម្ពុជា និងនិងមន្ត្រីសារមន្ទីរប្រល័យពូជសាស្ត្រទួលស្លែង៕ 
 
 សិក្ខាសាលាស្តីពី «ការរៀបចំ និងការកែលម្អសារមន្ទីរ ឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា» កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ រូបភាពពី អាជ្ញាធរជាតិអប្សរា។  

 

Tag:
 ThmeyThmey
  សារមន្ទីរ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com